លទ្ធផល គ្រូបង្រៀនឆ្នើម ភ្ជាប់នឹង ទឹកប្រាក់ ១លានដុល្លារ ធ្លាក់ទៅ លើ អ្នកគ្រូមក ពីសហរដ្ឋអាមេរិក

 
 

ភ្នំពេញ៖ បើតាមរយៈសារ នៅលើ គេហទំព័រហ្វេសប៊ុក របស់ អង្គការគ្រួសារថ្មី បានឲ្យដឹង ពី លទ្ធផល កាលពី យប់មិញនេះថា ម្ចាស់ពានរង្វាន់ គឺ បានទៅលើ អ្នកស្រី ណាស៊ី អាតវ៉េល មកពី សហរដ្ឋអាមេរិក ជាប់ ជាគ្រូ បង្រៀនឆ្នើម។

នៅក្នុងសារនោះ បានបន្ដឲ្យដឹងទៀតថា ៖ " រាត្រីនេះ អង្គវិនិច្ឆ័យបាន ប្រកាសលទ្ធផល ម្ចាស់ពានរង្វាន់ គឺ អ្នកស្រី ណាន់ស៊ី អាតវ៉េល គឺជាគ្រូបង្រៀនឆ្នើម យើងខ្ញុំសូមអបអរសាទរ អ្នកគ្រូ។ កាលពីពេល ៣ថ្ងៃកន្លងទៅនេះ អ្នកស្រី នាង ផល្លាអ្នក សម្របសម្រួល កម្មវិធីការ អប់រំសម្រាប់ កុមារពិការភ្នែក និងកុមារគថ្លង់ និងជានាយិកាសាលា អង្គការគ្រួសារថ្មី គឺទទួល បាននូវការ គាំទ្រយ៉ាងច្រើន ពីប្រជាជនកម្ពុជា ដោយរួមមាន រាជរដ្ឋាភិបាលកម្ពុជា ស្ថានទូត ប្រព័ន្ធ ផ្សព្វផ្សាយ ភ្នាក់ងារដៃគូអង្គការ មិនមែនរដ្ឋាភិបាល ម្ចាស់ ជំនួយ និងមិត្តភក្តិ អង្គការគ្រួសារ ថ្មីទាំងអស់។

យើងខ្ញុំសូមថ្លែង អំណរគុណយ៉ាង ជ្រាលជ្រៅ ដល់អ្នកទាំងអស់គ្នា! ដោយទទួលបានការគាំទ្រ ពីរាជរដ្ឋាភិបាល ជាពិសេស ក្រសួងអប់រំ យុវជន និងកីឡា គឺជាការ ទទួលស្គាល់ ដែលមានសារៈសំខាន់ យ៉ាងខ្លាំងសម្រាប់ អ្នកស្រី នាង ផល្លា និងអង្គការ គ្រួសារថ្មី។ យើងខ្ញុំ សូមសម្តែង នូវការ អរគុណជា្រលជ្រៅ។ បទពិសោធន៍ នេះគឺជាទុន ពង្រឹងភាព ជាដៃគូជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងឆន្ទៈរបស់យើង ដើម្បីឆ្ពោះ ទៅរកថ្នាក់ សមាហរណកម្ម ពេលលេញ សម្រាប់ការ អប់រំកុមារពិការភ្នែក និងកុមារគថ្លង់ ទៅក្នុងកម្មវិធី អប់រំរដ្ឋាភិបាល។ នេះគឺជា ផ្តល់នូវ កម្លាំងចិត្តសម្រាប់យើង ខ្ញុំទាំងអស់គ្នា គឺជាគាំទ្រ ដែលមិនអាចបំភ្លេច បានពីសំណាក់ ប្រជានជនកម្ពុជា នៅក្នុងប្រទេស និងក្រៅប្រទេស និងរួមទាំង អ្នកទាំងអស់គ្នា ដែលស្រឡាញ់និង គាំទ្រ ប្រទេសកម្ពុជា។

ការទទួលបាន លទ្ធផល បោះឆ្នោតជាង ១០០ ០០០ សម្លេង សម្រាប់អ្នកស្រី នាង ផល្លា និងសមាជិក គ្រួសារថ្មី មានមោទនភាពជាខ្លាំង និងសេចក្តី រំភើបឥត អ្វីគណនា ដែល ប្រជាជនកម្ពុជាច្រើន សន្ធឹកសន្ធាប់ បានគាំទ្រដល់ ការធ្វើ សមាហរណកម្ម សម្រាប់កុមារពិការ។ ការទទួលបានភាពពេញ ចិត្តថ្នាក់ជាតិនេះ គឺជាជ័យ ជំនះដ៏មាន អត្ថន័យ សម្រាប់ប្រទេសកម្ពុជា! សូមថ្លែងអំណរ គុណម្តងទៀត និងនៅតែបន្ត ការងារទៅមុខ! "។

 
រូបភាព អ្នកគ្រូ ផល្លា ពីហ្វេសប៊ុក

ដោយ៖ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម