បញ្ជូនបុរសម្នាក់ ទៅតុលាការ ពីបទ ហិង្សាក្នុងគ្រួសារ

 
 

បាត់ដំបង ៖ កម្លាំងអាវុធហត្ថ ក្រុងបាត់ដំបង បានចាប់បញ្ជូនបុរសម្នាក់ ទៅតុលាការនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ពីបទហិង្សា ក្នុងគ្រួសារ បន្ទាប់ពីបានធ្វើសកម្មភាពបង្ខាំងទុក និងវ៉ៃប្រពន្ធ មិនឲ្យ ចេញក្រៅផ្ទះ កាលពី វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមីនា នៅចំណុចភូមិ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

លោក សំ វីឡុង មេបញ្ជាការរងាអាវុធហត្ថ ក្រុងបាត់ដំបងបានឲ្យដឹងថា កាលពីវេលាម៉ោង ៧និង៣០ នាទីព្រឹក ថ្ងៃទី១៤ ខែមីនា នៅ ចំណុច ភូមិ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មានករណីហិង្សា ក្នុងគ្រួសារមួយបានកើត ឡើងបង្កដោយជនសង្ស័យឈ្មោះ យឿន ថេន ភេទប្រុស អាយុ៤៣ឆ្នាំ បានធ្វើ សកម្មភាពជេរប្រមាថ បង្ខាំង ប្រពន្ធទុកក្នុងផ្ទះមិនឲ្យចេញរកស៊ីខាងក្រៅ ព្រមទាំងបានវ៉ៃប្រពន្ធ បណ្តាលឲ្យរងរបួសហើមមុខ និងជាំ ជាច្រើន កន្លែង។ បន្ទាប់ធ្វើសកម្មភាពជាច្រើនលើកមកហើយ នៅចុងក្រោយនេះអ្នកជិតខាង និងសាច់ញាតិបានប្តឹង សមត្ថកិច្ចឲ្យ ជួយអន្តរាគមន៍។ ក្រោយបានទទួល បណ្តឹង រួចមក កម្លាំងយើងបានចុះទៅធ្វើការឃាត់ខ្លួន ជនសង្ស័យ រួចនាំយកមកសាកសួរ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវ៉ៃទៅប្រើពន្ធខ្លួនពិតប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ ដើម្បីចាត់ការ តាមច្បាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម