ជិះម៉ូតូវ៉ា រថយន្ត ទាក់ដៃចង្កូត ជាមួយរនាំង ដែកដួល ចូលក្រោម រថយន្តកិនស្លាប់ (មានវីដេអូ)
រាជធានីភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ក្រោយពីជិះម៉ូតូវ៉ារថយន្តជ្រុល ទាក់ដៃចង្កូតជាមួយរនាំងដែក បណ្តាលឲ្យដួល ខ្ទាតចូលក្រោមរថយន្ត កិនចំពីលើតែម្តង កាលវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយ មហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។
តាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារកោះសន្តិភាពបាន ឲ្យដឹងថាមុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយ មហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ។ ខណៈទៅដល់ចំណុច កើតហេតុខាងលើបាន ព្យាយាមវ៉ារថយន្ត១គ្រឿង នៅពីមុខស្របគ្នា ក៏ជ្រុលទៅទាក់ដៃចង្កូតជាមួយ រនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដួលខ្ទាតចូល ក្រោមកង់រថយន្ត រ៉ង់រ៉ូវ៉ែ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។
ចំណែករថយន្តរ៉ង់រ៉ូវ៉ែឃើញ ហេតុការណ៍មិនសូវស្រួលបាន បន្ថែមល្បឿនជិះគេចខ្លួនបាត់ស្រមោលតែម្តង ។ រីឯសពជនរងគ្រោះ សមត្ថកិច្ចប៉ូលិសចរាចរណ៍ កំពុងស្រាវជ្រាវស្វែងរកបងប្អូនយក ទៅធ្វើបុណ្យតាមប្រពៃណី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!