បុរសម្នាក់ ស្លាប់ដោយសារ ខ្យល់គពេល កំពុងពិសារអាហារ ពិធីមង្គលការ (មានវីដេអូ)
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ក្នុង ឥរិយាបទអង្គុយក្រាបលើតុ បណ្តាលឱ្យមានការភ្ញាក់ផ្អើល ពេញរោងការ ខណៈដែលបុរសរូបនោះទៅចូលរួម និងពិសារការបងប្អូន ក្នុងភូមិជាមួយគ្នា ។ ហេតុការណ៏ស្លាប់យ៉ាងចម្លែក នេះបានកើតឡើងនៅ វេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ នៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
បុរសឈ្មោះ តាំ អឿន អាយុ៣៤ឆ្នាំ ជាប្អូនជីដូនមួយជន រងគ្រោះបានឱ្យដឹងថា បុរសរងគ្រោះដែលអង្គុយស្លាប់ នៅតុការរូបនោះមានឈ្មោះ ជួប សិរី ហៅកុង អាយុ៣៥ឆ្នាំ មានប្រពន្ឋឈ្មោះ ស៊ិន យឺន អាយុ៣២ ឆ្នាំ គ្រួសារនេះមានកូន៥នាក់ (ប្រុស៣ ស្រី២) កូនស្រីបងអាយុ ១៤ឆ្នាំជាមនុស្សគ ចំណែកកូនប្រុសប្អូនអាយុ៣ឆ្នាំ ។ នៅថ្ងៃកើតហេតុ បុរសរងគ្រោះបានទៅ ចូលរួមពិធីមង្គលការ បងប្អូនក្នុងនៅចុងភូមិតាំងពីម៉ោង១១ព្រឹក ហើយបាននៅរាំលេងរហូតល្ងាច ដោយរាំបណ្តើរមកអង្គុយ ផឹកស្រាបៀរនៅតុបណ្តើរ ។ រហូតដល់ម៉ោងជាង៤ល្ងាច គេឃើញបុរសរួប នោះអង្គុយក្រាបនៅលើតុ ពេលនោះអ្នកនៅអង្គុយជាមួយ មិនបានចាប់អារម្មណ៏អ្វីទេ ស្មានតែបុរសរូបនោះស្រវឹង ក៏មិនមាត់មិនក ឬដាស់អីដែរ តែពេលនោះមានក្មេងស្រីម្នាក់ដែល ត្រូវជាក្មួយជនរងគ្រោះបានមកអង្គុយ ហូបបាយជិតនោះ បាននិយាយថា ពូកុងឯងកុំក្អួត ណាខ្ញុំកំពុងហូបបាយ ហើយពេលនោះ អ្នកអង្គុយផឹកជាមួយ បានដាស់ជនរងគ្រោះ តែពេលដាស់ និងទាញឱ្យផ្ងាឡើង ស្រាប់តែឃើញជនរងគ្រោះ ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបនាំគ្នាឆោឡោឡើង ខ្លះជួយរិតទ្រូង ផ្លុំត្រចៀក តែជនរងគ្រោះមិនអាចរស់មកវិញ បានឡើយ ។
ស្ត្រីឈ្មោះ ស៊ិន យឺន ជាប្រពន្ឋបាននិយាយថា កាលពីខែមុន ប្តីគាត់ធ្លាប់បែបនេះម្តងហើយ តែបានអ្នកស្រុកជិត ខាងជួយទាន់ គាត់មិនដឹងថា ប្តីគាត់មានជម្ងឺ អ្វីនោះទេ ។ សមត្ថកិច្ចជំនាញ នគរបាលបានទៅពិនិត្យធ្វើកោសល្យ ពិច្ច័យសពជនរងគ្រោះបាននិយាយថា ជនរងគ្រោះបានស្លាប់ ដោយសារខ្យល់ គ ហើយបានប្រគល់សព ជូនក្រុមគ្រួសាជនរងគ្រោះ ធ្វើបុណ្យតាមប្រពៃណី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!