កូនមេគយ ម្នាក់​និងបក្ខ ពួកបាញ់ បោះ​ កន្លែង​កម្សាន្ត បង្កការ​ភ្ញាក់ផ្អើល ​កណ្តាល​ ក្រុងភ្្នំពេញ

 
 

រាជធានីភ្នំពេញ ៖ សំឡេងផ្ទុះជាច្រើនគ្រាប់ បានត្រូវគេឮសូរនៅមុខមណ្ឌល កម្សាន្តមួយកន្លែងស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន បង្កឲ្យមានការភ្ញាក់ផ្អើល វេលាទៀបភ្លឺថ្ងៃទី១៥ មីនា ២០១៥ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ការបាញ់បោះសេរីនៅមណ្ឌលកម្សាន្ត នោះមិនដឹងមានរឿងរ៉ាវពាក់ព័ន្ឋ នឹងបញ្ហាអ្វីនោះទេ ។ សេចក្តីរាយការណ៍ បានបន្តថា ក្រុមជនបង្កសំឡេងផ្ទុះ ជាច្រើនគ្រាប់ដោយប្រើ កំាភ្លើង AK47និងជិះរថយន្ត Luxus 570 ព៌ណស ពាក់ស្លាកលេខភ្នំពេញ 2AA 0007នោះ ត្រូវបានគេស្គាល់ថា មានកូននិងប្អូនថ្លៃរបស់ មេគយម្នាក់ឈ្មោះ កែវ សុឃាង និងភាគីម្ខាងទៀតមិនស្គាល់ អត្តសញ្ញាណនោះ ទេ។

ប្រភពបានបន្តថា ក្រោយពេលបង្កសំឡេងផ្ទុះរួច ក្រុមជនសង្ស័យដែលមិនទាន់ ស្គាល់ឈ្មោះបានកាច់ស្លាកលេខ រថយន្តបោះចូលក្នុងរថយន្តស៊េរីទំនើបរបស់ខ្លួន ហើយបើកយកទៅប្លុងចោល នៅជិតបូរីមួយកន្លែង ក្បែរស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខនិងត្រូវបានសមត្ថកិច្ច រឹបអូសទំាងរថយន្ត កំាភ្លើងAK 47 និងគ្រាប់ជាច្រើនទៀត រង់ចំាម្ចាស់ចូលខ្លួនមក ដោះស្រាយតាមច្បាប់។





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម