ចូល​ផឹកស៊ី​បង្ក​ការ​អុកឡុក​ប្រុង​វាយ​ ថៅកែ​ស្រី ថៅកែ​ប្រុស​ បាញ់​គំរាម​១​ គ្រាប់​ផ្អើល​ សមត្ថកិច្ច

 
 

ខេត្តព្រះសីហនុ៖ ស្នូរផ្ទុះអាវុធ១គ្រាប់នៅកណ្តាលខេត្តព្រះសហនុ ខណៈភ្ញៀវចូលផឹកស៊ី នៅក្នុងហាង មួយកន្លែង ហើយ បង្កការអុកឡុក រកវាយថៅកែស្រី ភ្លាមៗនោះថៅកែប្រុស ជាប្តីបាន ដកកាំ ភ្លើងខ្លី ម៉ាកK54 បាញ់ឡើង លើគំរាម តែម្តង ។ ហេតុការណ៍នេះ បានកើតឡើង កាលវេលាម៉ោង ៩និង ៥០នាទីយប់ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៥ ស្ថិតនៅ ក្រុម៦ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ជនបាញ់បោះសេរីដែលជាថៅកែហាងផឹកស៊ីខាងលើត្រូវបានគេស្គាល់ជាទាហាន ជើងទឹក ប្រចាំការនៅ កោះប្រៀប ត្រូវបាន សមត្ថកិច្ចធ្វើការ ឃាត់ខ្លួនយកទៅសាកសួរ នៅអធិការ ដ្ឋានក្រុងព្រះសីហនុ ។ ចំណែកជនជាភ្ញៀវ បានរត់គេច ខ្លួនបាត់ ស្រមោល បន្ទាប់ពី កើតហេតុ ។

យ៉ាងណានោះប្រជាពលរដ្ឋបាននិយាយយ៉ាងធ្ងន់ៗថានៅខេត្តព្រះសីហនុ ឥឡូវអសន្តិ សុខណាស់ ជាពិសេស មានជន ទំនើបបាញ់ បោះសេរី ជាច្រើនករណី ដូចជាពេលន្លង ទៅថ្មីៗនេះ មានជនប្រដាប់ អាវុធដេញ បាញ់ជនជាតិរុស្ស៊ី ធ្វើឲ្យ អ្នកធ្វើដំណើររង របួសជាដើម ដូច្នេះហើយធ្វើ ឲ្យពួកគាត់មាន ការព្រួយបារម្ភ ពីសន្តិសុខសុវត្ថិភាពរបស់ ពួកគាត់ជា ខ្លាំងផងដែរ ។ហើយគាត់ សង្ឃឹមថា លោកអភិបាលខេត្ត ព្រះសីហនុនិង ចាត់វិធានការយ៉ាង ណាចំពោះជន ទំនើងមិនថាខ្មែរ ឬជនបរទេសដែលបាញ់ បោះសេរីកន្លងមក ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម