ចាប់ជនជាតិ វៀតណាមម្នាក់ នៅច្បារអំពៅ ពាក់ព័ន្ធ គ្រឿងញៀន

 
 

ភ្នំពេញ ៖ ជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅចំណុច ផ្ទះជួលគ៦ ផ្លូវលេខ៣៧១ ក្រុម១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ៨និង២០នាទី យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ពាក់ព័ន្ធទៅនឹង ការរក្សាទុក និងប្រើប្រាស់ សារធាតុញៀន ខុសច្បាប់។

មន្ដ្រីនគរបាល ខណ្ឌច្បារអំពៅ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ទិញ គោ អាយុ២០ឆ្នាំ រស់នៅចំណុច កើតហេតុខាងលើ ។តាមមន្ដ្រីនគរបាល ក្រោយការឃាត់ខ្លួន វត្ថុតាងមួយចំនួន ត្រូវបានដកហូត រួមមាន ក្រាម ពណ៌សថ្លា ២កូនកញ្ចប់តូច ឧបករណ៍ កែច្នៃសម្រាប់ជក់ ទូរស័ព្ទដៃ និងសម្ភារៈមួយ ចំនួនទៀត ។

ការឃាត់ខ្លួន ជនសង្ស័យរូបនេះ ខណៈដែលកម្លាំងចម្រុះ ខណ្ឌច្បារអំពៅ បានចុះធ្វើរដ្ឋបាល ក៏ប្រទះឃើញតែម្ដង ។ បច្ចុប្បន្នជនសង្ស័យ រូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ កាន់តុលាការ ចាត់ការបន្ដ តាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម