អ្នកគ្រូ ផល្លា ចេញទៅ ប្រទេស អេមីរ៉េត អារ៉ាប់រួម ព្រឹកមិញនេះ (វីដេអូ)

 
 

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ ដែលទើបតែ បង្ហោះ វីដេអូ ប្រហែល ជាប៉ុន្មាន នាទីមុននេះ បានបង្ហាញ ឲ្យឃើញថា អ្នកគ្រូ ផល្លា បានចាកចេញ ពីប្រទេសកម្ពុជា ទៅកាន់ប្រទេស អេមីរ៉េត អារ៉ាប់រួម នាព្រឹកមិញនេះ ដើម្បីធ្វើការ ប្រជែង យកឈ្នះ ជាមួយនឹង គ្រូបង្រៀន ៩នាក់ផ្សេងទៀត។

នៅក្នុង វីដេអូខ្លីនេះ អ្នកគ្រូ ផល្លា ដែលជាគ្រូបង្រៀន កុមារពិការភ្នែក នៃអង្គការគ្រួសារថ្មី ក៏បាន សម្ដែង ការដឹងគុណ ចំពោះ ទស្សនិក និង បងប្អូន ប្រជាពលរដ្ឋ ខ្មែរឡាយ ដែលបាន ជួយ បោះឆ្នោត ឲ្យ អ្នកគ្រូ តាមរយៈ លីងមួយ នេះ ដែលការ បោះឆ្នោត អាចបោះ បានមួយលើក ក្នុងមួយថ្ងៃ ហើយការបោះឆ្នោតនេះ នឹងបន្ដទៅដល់ ថ្ងៃអង្គារ សប្ដាហ៍ក្រោយ។


គួរបញ្ជាក់ផងដែរថា អ្នកគ្រូ នាង ផល្លា ដែលបង្រៀនកុមារគ.ថ្លង់ និងពិការភ្នែកនៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានជាប់ ឈ្មោះក្នុងបញ្ជី បេក្ខជន ១០នាក់ ចុងក្រោយ ដែលជ្រើសរើស សម្រាប់ពានរង្វាន់ គ្រូឆ្នើមពិភពលោក Global Teacher Prize មានទឹកប្រាក់ ១លានដុល្លារ ។

ក្រោយពីជម្រុះ នៅវគ្គមុនៗ ដែលមានបេក្ខភាព គ្រូបង្រៀនចូលរួម ជាច្រើន ពាន់នាក់ មកពីជុំវិញពិភពលោក រួចមក ខណៈ ពេលនេះដែរ បេក្ខភាពសរុប នៅសល់តែ ១០នាក់ ចុងក្រោយ ប៉ុណ្ណោះ ដែលនឹងត្រូវ មានវត្តមាន ចូលរួម ក្នុងពិធី នៃកិច្ចជជែក ពិភាក្សាសកល អំពីប្រធានបទ ចំណឹងដឹង និង ទេពកោសល្យ (Global Education and Skills Forum)  ដែលនឹងប្រារព្ធធ្វើឡើង នៅក្នុងទីក្រុង ឌូបៃ ប្រទេស អារ៉ាប់រួម នាថ្ងៃទី ១៥ ខែ មិនា ឆ្នាំ២០១៥ ខាងមុខនេះ។ បេក្ខជនបេក្ខនារី០៩រូបផ្សេងទៀត ដែលជាប់ឈ្មោះ ចុងក្រោយ ក្នុងការប្រកួតប្រជែង ជាមួយអ្នកគ្រូ នាង ផល្លាដែរនោះរួមមាន៖ លោក Azizullah Royesh មកពីប្រទេសអាហ្វហ្កានីស្ថាន , លោកស្រី Kiran Bir Sethi មកពីប្រទេសឥណ្ឌា , លោក Guy Etienne មកពីប្រទេសហៃទី , លោកស្រី Jacqueline Jumbe Kahura មកពីប្រទេសកេនយ៉ា , លោកស្រី Nancie Atwell មកពីសហរដ្ឋអាមេរិក , លោក Richard Spencer មកពីចក្រភពអង់គ្លេស , លោក Stephen Ritz មកពីសហរដ្ឋអាមេរិក , លោកស្រី Naomi Volain មកពីសហរដ្ឋអាមេរិក និង លោក Madenjit Singh មកពីប្រទេសម៉ាឡេស៊ី៕


ដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម