បោះពួយលឿន​ធ្លាក់​ស្នាម​ភ្លោះ ក្លាយ​ជាអណ្តាតភ្លើង​ឆាប ឆេះ​រថយន្ត​អស់មួយគ្រឿង​

 
 

ខេត្តបន្ទាយមានជ័យ ៖ រថយន្តមួយគ្រឿងព្រោះតែបោះពួយលឿនពេក ក៏បែកកង់ក្រឡាប់ធ្លាក់ស្នាមភ្លោះ បណ្តាលឱ្យអ្នក បើកបររងរបួស ហើយបង្កទៅជាអណ្ដាត ភ្លើងឆាបឆេះរថយន្ត សល់តែគ្រោងឆ្អឹង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីល្ងាចថ្ងៃទី១២ មីនា ២០១៥ ស្ថិតនៅតាម បណ្ដោយ ផ្លូវជាតិលេខ៥៩A ក្នុងភូមិ ភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះប៊ុន ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅឃុំម៉ាឡៃ ស្រុក ម៉ាឡៃ បើករថយន្តប្រភេទ កាមរីសេរី ឆ្នាំ១៩៩៥ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ២D-៥៩១២ ។

ប្រភពពីកន្លែងកើតហេតុឱ្យដឹងថា មុនហេតុការណ៍កើតឡើង ជនរងគ្រោះបានជួលរថយន្តឈ្មោះយុន ហៃ ភេទប្រុស អាយុ៣៩ឆ្នាំ ជាអ្នកភូមិ ជាមួយគ្នា ក្នុងតម្លៃ៤ម៉ឺនរៀល ទៅចូលរួមមង្គល ការគេនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ប៉ុន្តែមិនទាន់ទាំង ទៅដល់គោលដៅផង ស្រាប់តែ កើត មានបញ្ហាឡើង ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម