ទណ្ឌិត៥នាក់ ចាប់មន្ត្រីអនុរក្ស ពន្ធនាគារ ខេត្តឧត្តរមានជ័យ ជាចំណាត់ខ្មាំង ចង់រំដោះខ្លួន
ឧត្តរមានជ័យៈ ទណ្ឌិត៥នាក់ ដែលជាប់ពីបទប្លន់ប្រដាប់អាវុធ ហើយត្រូវបានតុលាការ សម្រេចឃុំខ្លួន នៅពន្ធនាគារ ខេត្តឧត្តរមានជ័យនោះ បានចាប់ មន្ត្រីអនុរក្សពន្ធនាគារ ធ្វើជា ចំណាត់ខ្មាំង ចង់រំដោះខ្លួន ប៉ុន្តែត្រូវបាន កម្លាំងអន្តរាគម ទាំងនគរបាល ទាំងមន្រ្តី អនុរក្សពន្ធនាគារ ផ្សេងទៀត ជួយទាន់ពេលវេលា។
ហេតុការណ៍ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពី ៤ និង ៣០នាទី រសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ នៅពន្ធនាគារ ខេត្តឧត្តរមានជ័យ បន្ទាប់ពី មន្ត្រីអនុរក្ស ពន្ធនាគារ បានបើកទ្វារ ដើម្បីឲ្យ អ្នកទោស ចេញមកហូបបាយ។
យោងតាមប្រភពព័ត៌មានពី មន្ត្រីសមត្ថកិច្ចខេត្តឧត្តរមានជ័យបានឲ្យដឹងថា នៅវេលា ម៉ោងកើត ហេតុនេះ មន្ត្រី អនុរក្សពន្ធនាគារ បានបើកទ្វារដើម្បីឲ្យអ្នកទោសចេញមកហូប បាយ ស្រាប់តែ ពេលនោះ ទណ្ឌិតចំនួន៥នាក់ បានចាប់ មន្រ្តីអនុរក្ស ពន្ធនាគារ ដែលមាន ៥នាក់ដូចគ្នា ក្នុងគោល បំណងធ្វើ ជាចំណាត់ខ្មាំង ដើម្បីរំដោះខ្លួនចេញ។
ក្រោយពីមានករណីនេះកើតឡើងកម្លាំងនគរបាលអន្តរាគម នៃស្នងការដ្ឋាននគរបាលខេត្ត ឧត្តរមានជ័យ និងកម្លាំង មន្រ្តីអនុរក្ស និងពន្ធនាគារ បានចេញមកអន្តរាគមភ្លាមៗ ទើបកន្លះ ម៉ោងក្រោយ មក អាចគ្រប់គ្រង ស្ថានការណ៍ បានទាំងស្រុង ពោល ជនរងគ្រោះ ទាំងនោះ ត្រូវបានរំដោះ មកវិញ រីឯទណ្ឌិតទាំង៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ វាយខ្នោះ។
ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ម៉ែន លី បានបញ្ជាក់តាមទូរស័ព្ទ មកថា ពិតជា មានករណី នេះកើត ឡើងមែន ប៉ុន្តែ៥ទល់៥ មានន័យថា អ្នកទោស ៥នាក់ និងមន្ត្រីអនុរក្ស ពន្ធនាគារ ៥នាក់ដូចគ្នា ហើយស្ថានការណ៍ បានគ្រប់គ្រងទាំងស្រុង អត់មាន បញ្ហាអីនោះទេ។
ដោយឡែកលោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃបាន បញ្ជាក់ យ៉ាងខ្លីថា អត់មាន បញ្ហាអីនោះទេ ពួកអ្នកទោសមកចាប់គ្រៀកមន្ត្រីអនុរក្ស ពន្ធនាគារ ហើយយើង បានធាក់ផ្តួល ទៅវិញ គ្មានបញ្ហាអ្វីឡើយ។
តាមរយៈករណីនេះ គឺជាមេរៀនមួយសម្រាប់មន្រ្តីអនុរក្សពន្ធនាគារនៅទូទាំងប្រទេស ត្រូវបង្កើន ការប្រុងប្រយ័ត្ន កាន់តែខ្លាំង ជាមួយអ្នកទោស ជៀសវាងមានការលួចហែក គុករត់ ឬចាប់ ជាចំណាត់ ខ្មាំងដូចករណី ខាងលើនេះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!