មាន សូនីតា ល្បី​មាន​មន្រ្តី​នៅ​ ក្រសួង​ ផែនការ ទិញ​រថយន្ត​ទំនើប​ ផ្គាប់​ចិត្ត

 
 

ភ្នំពេញ៖ តារាសម្តែងមានឈ្មោះល្បី កញ្ញា មាន សូនីតា ថ្មីៗនេះ ស្រាប់តែ លេចឮពាក្យ ខ្សឹបខ្សៀវមកថា បច្ចុប្បន្ននេះ កំពុងតែមាន លោកមន្រ្តីម្នាក់ តាមប្រម៉ាញ់យក បេះដូង របស់នាង យ៉ាងប្រកិត ។ មិនត្រឹមតែប៉ុណ្ណោះ លោកមន្រ្តីធំរូបនេះ ក៏មានបំណង ផ្គាប់ចិត្ត មាន សូនីតា ដោយការទិញ រថយន្តស៊េរីទំនើប ឲ្យទៀតផង។

តារាសាច់សរសម្បូរ ស្នាមញញឹម មាន សូនីតា ខណៈដែលការងារសិល្បៈ កាន់តែមានសន្ទុះ ទៅមុខយ៉ាង រលូននោះនាង ក៏ត្រូវបានទទួលរង នូវព្យុះភ្លៀងព័ត៌មាន អាស្រូវ ស្នេហាជា បន្តបន្ទាប់។ ម្យ៉ាងទៀត កាលពីពេលថ្មីៗនេះ មានព័ត៌មានថា នាងតែង បានបង្ហាញ ពីភាពស្និទ្ធស្នាល ជាមួយមន្ត្រី វ័យក្មេងម្នាក់ ប៉ុន្តែភាពស្និទ្ធស្នាលនេះ មិនបានបង្ហាញ ជាសាធារណៈឡើយ ហើយក៏មិន សូវជាញឹកញាប់ដែរ ព្រោះនេះជា ជំហានដំបូង ដៃការទាក់ទងគ្នា។

ប៉ុន្តែបើទោះបីជា មានព័ត៌មានតែងបានលើកឡើង ជាហូរហែ ពីរឿងជីវិតស្នេហា ឯកជន ខាងក្រៅ របស់តារា ស្រីរូបនេះ យ៉ាងណាក្តី ក៏តារាសម្តែង មាន សូនីតា មិនបានអើពើរ ឈឺក្បាល វិលមុខ នឹងរឿង ទាំងអស់នេះទេ។ ផ្ទុយទៅវិញនាង បែរជានៅសំងំ ធ្វើខ្លួនហាក់ ដូចជាមិនបាន ដឹងរឿងអ្វីបន្តិច សោះឡើយ និងមិនខ្វល់ការបកអ្វី មួយឲ្យមហាជន ដឹងសោះឡើយ។

ទន្ទឹមនឹងពេលគ្នានេះ ក៏ស្រាប់តែលេចធ្លាយ នូវដំណឹងថ្មីមួយទៀត ចេញមកថា រាល់ថ្ងៃនេះ នាងកំពុង តែមាន បុរសម្នាក់ មានងារជាមន្រ្តី បម្រើការងារ នៅក្រសួងផែនការ បានតាម ស្រឡាញ់ ប្រម៉ាញ់យក បេះដូងរបស់នាង មាន សូនីតា យ៉ាងខ្លាំងបំផុត ក្រោយពេល បានដឹង ថាមានបុរសៗ ជាច្រើនកំពុង តែប្រាថ្នា ទាក់ទាញ យកចិត្តរបស់នាង ដូចគ្នាដែរនោះ។

ផ្អែកតាមប្រភព ពីអ្នកសិល្បៈជិតស្និទ្ធ មាន សូនីតា បានបង្ហើបមកថា តាមការសង្កេត ឃើញ គឺមួយរយៈ ថ្មីៗនេះ មានបុរសម្នាក់ តែងមកចាំ ទទួលបណ្តើរ តារាសម្ដែង សូនីតា ចេញទៅ ក្រៅជារឿយៗ។ តាមរយៈសកម្មភាព នេះគេបានដឹងថា នាង មាន សូនីតា  និងបុរសជាមន្រ្តីម្នាក់នោះ គឺកំពុងមាន ទំនាក់ទំនងស្នេហា ខាងក្រៅជាមួយគ្នា។

ប្រភពខាងលើ បាននិយាយឲ្យដឹងដោយខ្លីទៀតថា ឥឡូវនេះកញ្ញា មាន សូនីតា កំពុងតែ មានទឹកមាត់ លេបជា បណ្តើរៗហើយ ខណៈដែល បុរសខាងលើ មានគម្រោងនឹង ទិញរថយន្ត ទំនើប មួយគ្រឿង ដើម្បីជូនជាកាដូ ផ្គាប់ចិត្តដល់ ស្រីស្រស់ម្នាក់នេះ។

ជុំវិញព័ត៌មាន ដែលលេចឮដ៏រសើបខាងលើនេះ គេហទំព័រ LookingTODAY មិនអាច សុំកា របំភ្លឺពី កញ្ញា  មាន សូនីតា បាននៅឡើយទេ នៅរសៀលថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៥នេះ ព្រោះ លេខទូរស័ព្ទ របស់នាង នៅពេល ទំនាក់ទំនងចូល គ្មានអ្នកទទួល។ ដូច្នេះគេហទំព័រ LookingTODAY នឹងយាម ទំនាក់ទំនងជាថ្មី ដើម្បីរក ការបំភ្លឺ ពីតារាសម្តែង មាន សូនីតា នៅពេលក្រោយ៕










ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម