អ្នក​ភូមិ ​ឡោម​ព័​ទ្ឋ​ រថយន្ត​ចេញ ពី​ញ៉ាំ​ការ​បុក​ រះ​ម៉ូតូ​១៨ ​គ្រឿង​និង​ ស្ត្រី​ម្នាក់​រង ​របួសធ្ងន់ ហៅ​ផ្កាយ​១ ​ជួយ​អន្តរាគមន៍

 
 

រាជធានីភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត ចេញពីចំណតជាន់ហ្គែ ជ្រុលទៅបុករះម៉ូតូចំនួន១៨គ្រឿង បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ភ្លាមៗនោះម្ចាស់រថយន្តបាន យល់ព្រមសងថ្លៃខូចខាតម៉ូតូ និងថ្លៃព្យាបាល ប៉ុន្តែមួយសន្ទុះក្រោយមក ម្ចាស់រថយន្តបានហៅ លោកផ្កាយ១ យោធាម្នាក់ មកជួយអន្តរាគមន៍ បែរជានិយាយថាសង តែម្នាក់៥ដុល្លាបានហើយ ។ ជាហេតុធ្វើឲ្យម្ចាស់ម៉ូតូ និងអ្នកឃើញហេតុការណ៍ មានការខឹងជាខ្លាំង ខណៈរថយន្តបុកម៉ូតូពួកគាត់ ខូចខាតស្ទើរទាំងស្រុង ហើយសុទ្ឋតែម៉ូតូស៊េរីទំនើប ក៏បង្កជាជម្លោះធ្វើឲ្យម្ចាស់ម៉ូតូ នាំគ្នា ឡោម ព័ទ្ឋរថយន្តបង្កជិតតែម្តង ។ ហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៥ នៅអាគាB នៃមជ្ឈមណ្ឌល ទួលគោក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

ភ្លាមៗនោះស្ត្រីជាប្រពន្ឋ អ្នកបើកបររថយន្តបង្ក បានឡើងលើដំបូល មុខរថយន្តស្រែក សុំទៅភាគីម្ចាស់ម៉ូតូ ព្រោះខ្លាចបង្កជាជម្លោះ ឈានទៅប្រើហិង្សា កាន់តែធ្ងន់ធ្ងរនោះ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម