ឃាត់ខ្លួន​ បុរស​ចំណាស់ ​ម្នាក់ រំលោភ​ក្មេង ​ស្រី​អាយុ​១៤​ឆ្នាំ ​រហូត​មាន​ ផ្ទៃពោះ​៤​ខែ

 
 

ខេត្តកំពត ៖ បុរសម្នាក់ឈ្មោះមុំ ឡោះ អាយុ៥០ឆ្នាំ នៅភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគិរី ត្រូវបាននគរ បាលឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១២ មីនា ២០១៥ ។ ខណៈបុរសជាជនសង្ស័យ បានវិលត្រឡប់ពី ជាយដែនកម្ពុជា ថៃ ចូលស្រុកកំណើតវិញ ការឃាត់ខ្លួននេះធ្វើ ឡើងក្រោយពីមានបណ្តឹងរបស់ក្មេងស្រី រងគ្រោះអាយុ១៤ឆ្នាំ ថាបានចាប់នាងរំលោភ កាលពីចុងឆ្នាំ២០១៤ ។ ព្រោះជនរងគ្រោះនៅ ភូមិជាមួយ ជនសង្ស័យដែរ ហើយបានទៅស៊ីឈ្នូល ដាំដំឡូងនៅឯជាយដែនខ្មែរ ថៃ ជាមួយគ្នា ។

លោកគិត ដារ៉ា អធិការនគរបាល ស្រុកជុំគិរីបានប្រាប់អោយដឹងថា ជនរងគ្រោះនៅជា អនីតិជននៅឡើយ ពេលនោះក្មេងស្រីរង គ្រោះបានទៅធ្វើការដាំដំឡូង ជាមួយបងប្អូននៅព្រំដែន ហើយបុរសជាជនសង្ស័យ ខាងលើក៏បានទៅជាមួយគ្នាដែរ ប៉ុន្តែនៅចុងឆ្នាំ២០១៤ បើតាមការអះអាងរបស់ ជនរងគ្រោះនិយាយថា ខ្លួនមិនចាំថ្ងៃខែទេ តែដឹងថានៅចុងឆ្នាំ បុរសឈ្មោះមុំ ឡោះ បានចាប់នាង រំលោភបានសម្រេច។ ហើយ រូបនាងក៏បានវិល ត្រឡប់មកផ្ទះមុន ក៏បានដាក់ពាក្យ បណ្តឹងទៅអាជ្ញាធរ ពេលជនសង្ស័យត្រឡប់ មកផ្ទះតាមក្រោយ ក៏ត្រូវឃាត់ខ្លួនតែម្តងទៅ។

ជនជាប់ចោទឈ្មោះមុំ ឡោះ បានបដិសេធថា ខ្លួនមិនបានរំលោភដូច ពាក្យចោទប្រកាន់របស់ ជនរងគ្រោះនោះទេ ។ តែក្មេងស្រីរងគ្រោះក៏បានអះអាងថា ពិតជាជនសង្ស័យនឹង ហើយបានចាប់រំលោភនាង រហូតធ្វើអោយនាងមានផ្ទៃពោះ ជិត៥ខែហើយ ។ ទោះបីជាបែបណាជនសង្ស័យត្រូវបានប៉ូលិស ស្រុកជុំគិរីបញ្ជូនមក កាន់ស្នងការខេត្ត កសាងសំណុំរឿងទៅតុលាការ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម