សុគន្ធ និសា ផ្ទុះបទ "បងប៉ូយ" ល្បីពេញ អ៊ីនធើណេត (VIDEO)

 
 

កាលពីឆ្នាំមុន ទស្សនិកជន ជាច្រើន បានដឹងមក ហើយថា លោកពាក់មី បានចេញបទ “អាប៉ូយកូនឪ” ដោយច្រៀង ឌឺដងថា អាប៉ូយស្រលាញ់ សុគន្ធ និសា រហូតមក ដល់ឆ្នាំនេះ ក៏នៅតែមាន អ្នកទន្ទេញថា អាប៉ូយស្រលាញ់ សុគន្ធ និសា មិនទាន់បាត់។ 

ឆ្នាំនេះវិញម្តង កញ្ញា សុគន្ធ និសា ចេញបទ  “បងប៉ូយ" ដោយច្រៀងឌឺដង តបទៅការ ស្រលាញ់របស់ បងប៉ូយវិញ បានទាក់ទាញ ចំណាប់អារម្មណ៍ ទស្សនិកជន ជាច្រើន ធ្វើអោយបទនេះ ល្បីពេញ បណ្តាញសង្គម ក្នុងអ៊ីនធើណេត។ ទស្សនិកជន ភាគច្រើន បានលើកឡើងថា កញ្ញា សុគន្ធ និសា ពិតជាធ្វើបានល្អ នៅក្នុងបទនេះ អ្នកខ្លះទៀត បានសរសើរ ទាំងអស់ សំណើចថា អត្ថន័យបទ នេះមានលក្ខណៈ ឌឺដងបែប កំប្លែងដែល ធ្វើអោយពួក គេចូលចិត្ត ខ្លាំងណាស់ អ្នកខ្លះទៀត ក៏លើកថា ស្តាប់បទនេះ ទៅពិតជា សប្បាយគួរអោយ ចង់រាំណាស់ ចូលឆ្នាំថ្មីនេះ យកបទ នេះទៅរាំ ពិតជាសប្បាយ តែម្តង។ គួរបញ្ជាក់ថា បទ "បងប៉ូយ" នេះ ត្រូវបាន អ្នកនិពន្ធ ផលិតឡើងដើម្បី រាំលេងកំសាន្ត ក្នុងឱកាស អបអរ ព្រះរាជ ពិធីបុណ្យ ចូលឆ្នាំថ្មី នេះឯង។ ខ្មែរឡូត ក៏បានសាកសួរ ទៅចំណាប់អារម្មណ៍ របស់កញ្ញា សុគន្ធ និសា ផងដែរថា យល់យ៉ាងណា ចំពោះបទ "បងប៉ូយ" នេះ កញ្ញា សុគន្ធ និសា ក៏បានឆ្លើយ តបថា "កញ្ញា ពិតជាសប្បាយ ចិត្តណាស់ ដែលបានឃើញ បទនេះ ទទួលបានការគាំទ្រ ពីទស្សនិកជន យ៉ាងច្រើន លើសលប់ បែបនេះ"។ កញ្ញា ក៏បានលើក ឡើងផងដែរថា "តាមពិតទៅ កញ្ញា ក៏ដឹងមុនបានថា បទ "បងប៉ូយ" នេះនឹង ធ្វើអោយ ទស្សនិកជន ចូលចិត្តច្រើន ដោយសារ នៅពេលកញ្ញា ទៅច្រៀងនៅ ការប្រគុំ តន្រ្តីតាមខេត្ត តែងតែទទួល បានការ សំណូមពរ ពីទស្សនិកជន អោយច្រៀង បទអាប៉ូយ ដែលពេលនោះ ពួកគាត់សំដៅទៅ លើបទ បងពាក់មី ដោយពួកគាត់ មិនទាន់ដឹង ថានាងខ្ញុំមានបទ បងប៉ូយ នេះទេ ហើយពេល ដែលកញ្ញា សាកល្បង បកស្រាយបទនេះ តែមួយឃ្លា ប៉ុននោះ ធ្វើអោយ ទស្សនិកជន ទះដៃ និងហ៊ោកញ្ជ្រៀវ គាំទ្រច្រើនណាស់"។ ក្រៅពីបទ "បងប៉ូយ" សម្រាប់ឱកាស បុណ្យចូល ឆ្នាំថ្មីនេះ កញ្ញាក៏មានបទ ពិរោះៗ ផ្សេងទៀត ដូចជាបទ "ក្រមុំទៅវត្ត" និងបទ "អត់ខ្វល់ ខ្ញុំស្អាត" ជាដើម ដែលសុទ្ធសឹងជាបទ ដែលត្រូវបាន អ្នកផលិត សម្រិតសម្រាំង យ៉ាងល្អ សម្រាប់បម្រើ អារម្មណ៍ ទស្សនិកជន ក្នុងឆ្នាំថ្មីនេះ។ 

បើទោះជាបទ បងប៉ូយ នេះមិនទាន់មាន ការបង្ហោះឡើង ជាផ្លូវការ ពីផលិត កម្មថោន ក៏ដោយ ក៏គេឃើញថា នៅក្នុង បណ្តាញសង្គម ហ្វេសប៊ុក និងយូធូប ត្រូវបានគេ បង្ហោះចែកចាយ តៗគ្នា រហូតដល់មាន អ្នកស្តាប់រាប់ ម៉ឺននាក់ ទៅហើយ ក្នុងរយៈពេល តែមួយថ្ងៃ ប៉ុណ្ណោះ។

 





ចង់ដឹងថា បទ "បងប៉ូយ" ពិរោះយ៉ាងណា សូមចុចស្តាប់ នូវ Link ខាងក្រោមៈ


ដោយៈ Arex

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម