តិចនិកថែរក្សាសម្ផស្ស បែបនេះសោះ ទើបធ្វើឲ្យតារាស្រីវ័យ ៤៨ឆ្នាំរូបនេះ នៅតែស្រស់ស្អាត មិនព្រមចាស់
ហុងកុង៖ តារាស្រីហុងកុងម្នាក់ ត្រូវបានគេដឹងលឺថា ជាតារាម្នាក់ ដែលមានវ័យចំណាស់បន្តិច ប៉ុន្តែរូបនាង នៅតែក្មេងជាងវ័យ និងស្រស់ ស្អាតដដែល។
នាង Katy Chow អាយុ៤៨ឆ្នាំ បានទម្លាយគន្លឹះ នៃការថែក្សាសម្ផស្ស ឲ្យនៅតែស្រស់ស្អាតរបស់នាង ជាសារធាណៈ។ ចំពោះ វិធីដ៏ល្អ បំផុតសម្រាប់ថែរក្សាសម្រស់ឲ្យនៅស្ថិតស្ថេរ របស់នាងនោះ គឺបញ្ឈប់ភាព តប់ប្រមល់( Stress) ។ ចំណែកឯ ការថែទាំផ្ទៃមុខរបស់ Katy Chow វិញ គឺនាងបាន និយាយថា "ខ្ញុំតែងបិទមុខ ២ថ្ងៃ ម្តង ហើយជាធម្មតា ខ្ញុំបានប្រើប្រាស់Toner មុនពេលខ្ញុំចូលគេងផងដែរ។ បន្ថែមពីនេះទៅទៀត ខ្ញុំប្រុងប្រយ័ត្នណាស់ ក្នុងការប្រើប្រាស់ ក្រែមលាបការពារ កម្កៅថ្ងៃហួសកម្រិត ព្រោះខ្ញុំគិតថា ប្រសិនបើប្រើប្រាស់ វាច្រើនពេក វានឹងអាចបង្អាក់ រន្ធញើស ក្នុងស្បែករបស់ខ្ញុំ មិនឲ្យដំណើរការបានល្អ។ រីឯទម្លាប់នៃការញ៉ាំរបស់ខ្ញុំ គឺញ៉ាំ៣ពេល ជារៀងរាល់ថ្ងៃ ដែលអាហារ ពេលព្រឹក សំខាន់សម្រាប់ខ្ញុំ ខ្លាំងណាស់ ហើយខ្ញុំចូលចិត្តញ៉ាំ បែបអាហារតាមបែបពួកបញ្ចឹមប្រទេស ដោយបន្ថែម ជាមួយនឹងកាហ្វេ។ ជាពិសេស ខ្ញុំចូលចិត្តទទួលទាន ស៊ុបរុក្ខជាតិ ផងដែរ "៕
នាង Katy Chow
ប្រភព Lollipop
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!