ចម្លង​ដូច​គ្នា ​ចុះ​ហេតុ​អី​បាន​Samsung ​សង​Apple ​​ជាង​១រយ​លាន​ ​​ឯ​Apple ​សង​វិញ​តែ​ជាង ១០ម៉ឺន​ដុល្លារ​អ៊ីចឹង?

 
 

ថ្មីៗ​នេះ​បណ្ដឹង​ទាក់ទង​ប៉ាតង់​ចំនួន ៥ ដែល Apple ប្ដឹង​ Samsung និង​ប៉ាតង់​ចំនួន២ ដែល Samsung ប្ដឹង Apple ​ត្រូវ​បាន​សម្រេច​ក្ដី​ដោយ​តុលាការ​អាមេរិក​ហើយ។ តុលាការ​រក​ឃើញ​ Samsung បាន​​ល្មើសកម្មសិទ្ធិ​បញ្ញា​ Apple ចំនួន​តែ២ ប៉ុណ្ណោះ​ក្នុង​ចំណោម៥ ហើយ​ក៏​រក​ឃើញ Apple ល្មើស Samsung ១ប៉ាតង់​ក្នុង​ចំណោម​២ ដែល​ក្រុមហ៊ុន​បាន​ប្ដឹង។ Samsung ត្រូវ​សង​ជំងឺ​ចិត្ត Apple ចំនួន ១១៩,៦លាន​ដុល្លារ​អាមេរិក រី​ឯ Apple សង Samsung ១៥៨.៤០០ដុល្លារ​អាមេរិក

គ្រាន់​តែ​ស្ដាប់​ក៏​ចង់​វិលមុខ​ជំនួស​ក្រុមហ៊ុន​ទាំង​ពីរ​ទៅ​ហើយ ព្រោះ​ក្នុង​ចំណោម​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​ធំៗ​មាន​តែ Apple និង Samsung ទេ សម្បូរ​ជម្លោះ​ប៉ាតង់​ឡើង​តទល់​គ្នា​ក្នុង​តុលាការ​ញឹកញយ​ជាង​គេ។ ក្ដីក្ដាំ​ប៉ាតង់​ខាង​លើ​ជាប់​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ចំនួន​ពីរ “quick-link” លេខ ៦៤៧ និង “slide-to-unlock” លេខ ៧២១ ដែល​ក្រុម​ប្រឹក្សា​តុលាការ​រក​ឃើញ​ថា Samsung បាន​ល្មើស​ Apple។ នេះ​អាច​ចាត់​ទុក​ថា ពុំ​ជា​ការ​ប្រយុទ្ធ​គ្នា​ក្ដៅ​គគុក​រវាង Apple-Samsung នៅ​ឡើយ ព្រោះ​ដំបូង​ឡើយ ក្រុមហ៊ុន​ល្បី​ឈ្មោះ​អាមេរិក​នេះ​បាន​ប្ដឹង​និង​បម្រុ​ងជញ្ជក់​យក​ប្រាក់​ Samsung រហូត​ដល់​ ២,២ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ។

ប៉ុន្តែ លទ្ធផល​ចុងក្រោយ តុលាការ​រក​ឃើញ Samsung ល្មើស​កម្មសិទ្ធិ​បញ្ញា​​លើ Apple ចំនួន​តែ២ ប៉ុណ្ណោះ​ដោយ​ត្រូវ​បង្គាប់​ឱ្យ​សង​​ជំងឺ​ជា​ទឹកប្រាក់​ប្រមាណ ១១៩លាន​ដុល្លារ​អាមេរិក។ Samsung device ដែល​ជាប់​ក្នុង​ករណី​ប្ដឹង​ផ្ដល់ខ្លាំង​ជាង​គេ​ គឺ Galaxy S3 ដោយ​ល្មើស​លើ​​បច្ចេកវិទ្យា “quick-link” របស់ Apple គ្រាន់​តែ​មួយ​នេះ​ធ្វើ​ឱ្យ​ Samsung អស់​ប្រាក់​ប្រហែល​ពាក់​កណ្ដាល់​ថ្លៃ​ជំងឺ​ចិត្ត​សរុប​ទៅ​ហើយ​ពោល​អស់ ៥២,៤៤៤,៧២១ដុល្លារ​អាមេរិក

តុលាការ​ក៏​បាន​រក​ឃើញ Apple ល្មើស​ប៉ាតង់​របស់ Samsung ចំនួន១ វិញ​ដែរ ដែល​ទាក់ទង​ការ​រៀបចំ​រូបថត និង​វីដេអូ​នៅ​ក្នុង gallery។ តុលាការ​កំណត់​ឱ្យ Apple សង​ជំងឺ​ចិត្ត Samsung ទឹកប្រាក់​ប្រមាណ ១៥៨.៤០០ដុល្លារ​អាមេរិកចុះ​ប្រិយមិត្ត​យល់​យ៉ាងណា​ចំពោះ​ទឹកប្រាក់​ដែល​ Samsung ត្រូវ​សង​រយ​លាន ខណៈ​ដែល Apple សង​ខ្លួន​ត្រឹមតែ​ខ្ទង់​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ព្រោះថា​ប៉ាត់ង​លើស​ខ្វះ​គ្នា​តែ​១?

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម