នារីម្នាក់មានផ្ទៃពោះ៣ខែខឹងសង្សារ បែកចិត្ត ប៉ងលោត ទឹកស្ពាន គីហ្ស៊ុណា សម្លាប់ខ្លួន
ខេត្តកំពង់ចាម ៖ ដោយសារតែតូចចិត្តជាមួយប្រុសស្នេហ៍មិនរវល់ នារីម្នាក់មានផ្ទៃពោះជាង៣ខែ ហើយមក ប៉ុនប៉ងលោត ពីលើស្ពាន គីហ្ស៊ុណា ដើម្បីធ្វើអត្តឃាត តែសំណាង ល្អត្រូវកម្លាំង នគរបាល ចរាចរខេត្ត ដែលយាម ប្រចាំការនៅ ក្បាលស្ពានឃើញ ទាន់ក៏ចាប់ឃាត់ និងដឹកតាមម៉ូតូ យកមកសាក សួរនៅអធិការដ្ឋាននគរបាល ក្រុងកំពង់ចាម ។
ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨ និង៤០នាទីព្រឹកថ្ងៃទី១៣ មីនា ២០១៥ នេះ នៅលើ ស្ពានគីហ្ស៊ុណា ត្រង់ចន្លោះ សសរប៉េ៩ និងប៉េ១០ ។
ប្រភពបានឱ្យដឹងថា នារីរងគ្រោះឈ្មោះយ៉ុង ធីតា អាយុ១៧ឆ្នាំ រស់នៅភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម ។
លោកស៊ឹង ចាន់អូន អធិការស្តីទីក្រុងកំពង់ចាមប្រាប់ឱ្យដឹងថា ក្រោយពីសមត្ថកិច្ចបញ្ជូន នារី ដែលប៉ុនប៉ង លោត ពីលើស្ពានមិន បានសំរេច មកកាន់អធិការដ្ឋាននគរបាល ក្រុងកំពង់ចាម សួរនាំរួចរាល់ ក៏បាន ប្រគល់ឱ្យទៅ នគរបាលស្រុក កំពង់សៀម ដើម្បីឱ្យ សាច់ញាតិមក ទទួលយក ទៅផ្ទះវិញ ។
នាងរងគ្រោះបានឱ្យដឹងថា ដំបូងនាងបានជួលបន្ទប់សម្រាប់ស្នាក់នៅម្តុំមុខរោងចក្រកាត់ដេរ ស្រុកកំពង់សៀម ដោយមាន បុរសម្នាក់ ឈ្មោះភ័ណ្ឌ ជួលបន្ទប់នៅទល់មុខនាង ហើយបុរសនោះ បានអួតថា នៅកម្លោះ មិនទាន់មាន គូសង្សារទេ ថែមទាំងបាន ដាក់ចិត្ត ស្រលាញ់លើរូបនាង ។ នាងបន្តថា នាងរៀន សម្អាងការ ក្រោយមក ក៏ឈប់រៀន បន្ទាប់មក ក៏បានរស់នៅ ជុំគ្នាដូចប្តី-ប្រពន្ធ ជាមួយនឹង បុរសនោះ ចាប់តាំងពី បានស្រឡាញ់គ្នា រហូតមកដល់ ពេលនេះ គឺរយៈជាង៧ខែ ហើយថែម ទាំងមានផ្ទៃពោះ ជាង៣ ខែទៀត ។
ក្នុងពេលដែលនាងមានផ្ទៃពោះជាង២ខែ ប្រុសស្នេហ៍នោះបានប្រាប់ឱ្យនាងយក កូនក្នុង ផ្ទៃចេញ តែនាង មិនព្រមយក នោះទេ ទុកចិញ្ចឹម ហើយសង្សារនោះចេះតែគេចមុខ ពីនាងរក ទៅរាជធានី ភ្នំពេញបាត់ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!