ក្រុមអ្នករត់រ៉ឺម៉កម៉ូតូលើកគ្នា ព័ទ្ធស្ទាក់រថយន្តនគរបាល ចរាចរណ៍នៅចំណុច ស្តុបណូគៀផ្អើលទាំងថ្ងៃ (មានវីដេអូ)
រាជធានីភ្នំពេញ ៖ ក្រុមអ្នករត់រ៉ឺម៉កម៉ូតូប្រមាណជា៥០នាក់បាននាំគ្នាយករ៉ឺម៉ក ម៉ូតូមកស្ទាក់រថយន្តរបស់ ការិយាល័យ ប៉ូលិសចរាចរណ៍ ផ្លូវគោករាជធានី បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៣ មីនា ២០១៥ ខណៈរថយន្ត នោះព្យាយាម ដឹកម៉ូតូមួយ គ្រឿងម៉ាកស្គូពី ដែលម្ចាស់ទើប ទិញជិះបាន៤គីឡូម៉ែត្រហើយ ត្រូវនគរបាលស្ទាក់ ចាប់ដោយចោទថា អត់ស្លាកលេខ ។
ម្ចាស់ម៉ូតូស្គូពីដែលប៉ូលិសចាប់ដាក់រថយន្តឈ្មោះតូ សំអាត ភេទប្រុស អាយុ៤៥ឆ្នាំ ជាអ្នករត់រ៉ឺម៉កម៉ូតូ មានទីលំនៅភូមិថ្មគោល សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមការអះអាងពីម្ចាស់ម៉ូតូបានឱ្យដឹងថា កាលពីព្រឹកមិញគាត់បានទិញម៉ូតូម៉ាកស្គូពីពណ៌ស ស៊េរី ២០១៥ នៅឃ្លាំង ដោយមិនទាន់ បានធ្វើ ស្លាកលេខនៅឡើយ ហើយជិះធ្វើដំណើរ បំណងទៅផ្ទះ ពេលទៅដល់ចំណុច ស្តុបណូគៀ ក្នុងសង្កាត់ទឹកល្អក់៣ ស្រាប់តែនគរបាល ចរាចរណ៍ស្ទាក់ ឃាត់ចោទថា ម៉ូតូអត់ស្លាកលេខ ទោះបីគាត់ខំអង្វរ.ក ប្រាប់ប៉ូលិសថាម៉ូតូគាត់ ទើបទិញក៏ដោយក៏ ប៉ូលិសនៅតែ ព្យាយាម លើកម៉ូតូដាក់ លើរថយន្តដែរ ទើបក្រុមអ្នករត់ រ៉ឺម៉កម៉ូតូលើកគ្នាមក ព័ទ្ធស្ទាក់រថយន្តរបស់ ប៉ូលិសតែម្តងទៅ។ ក្នុងហេតុការណ៍នោះ ធ្វើឱ្យ កក ស្ទះចរាចរណ៍ផងដែរ។
បើតាមប្រភពព័ត៌មានចុងក្រោយបានឱ្យដឹងថា ពេលនេះក្រុមអ្នករត់រ៉ឺម៉កម៉ូតូបានបំបែកគ្នាវិញហើយ បន្ទាប់ ពីមេសមាគម ក្រុមអ្នករត់រ៉ឺម៉ក ម៉ូតូធ្វើការ សម្របសម្រួល យល់ព្រមឱ្យ នគរបាលយកម៉ូតូ ខាងលើទៅការិយាល័យ ចរាចរណ៍ដើម្បីដោះស្រាយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!