ប្តីញៀនថ្នាំស្រវឹងស្រាចាក់ប្រពន្ធ មានផ្ទៃពោះ០៣ខែធ្លាយពោះវៀន ស្លាប់នៅស្រុកភ្នំក្រវាញ
ខេត្តពោធិ៍សាត់ ៖ បុរសញៀនថ្នាំម្នាក់ត្រឡប់មកពីផឹកស៊ីស្រវឹងជោកជាំហើយបានហៅ មិត្តភក្កិមកផឹក នៅផ្ទះបន្តទៀត លុះពេលប្រពន្ធ ធុញរករឿងឈ្លោះ គ្នាស្រាប់តែចាក់ប្រពន្ធ ដែលកំពុង មានផ្ទៃពោះ៣ខែ មួយកាំបិតធ្លាយពោះវៀន បណ្ដាលឲ្យស្លាប់ ភ្លាមៗនៅនឹង កន្លែង កើតហេតុរួច រត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១១ មីនា ២០១៥ នៅក្នុងផ្ទះ របស់ជនរងគ្រោះស្ថិត ក្នុងភូមិជ្រៃ ក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោកនាយប៉ុស្តិ៍រដ្ឋបាលឲ្យដឹងថា ជនរងគ្រោះឈ្មោះហ៊ុន ស្រីមុំ ភេទស្រី អាយុ២៩ឆ្នាំ មានកូនប្រុស ០២នាក់ ម្នាក់អាយុ០៦ឆ្នាំ ម្នាក់អាយុ ០៣ឆ្នាំ និងកំពុងមាន ផ្ទៃពោះ ០៣ខែទៀតផង។
ចំណែកប្ដីជាឃាតករឈ្មោះអំ បូរ៉ា អាយុ២៧ឆ្នាំ ជាមនុស្សញៀនថ្នាំ។ តាមការស៊ើបសួរឲ្យដឹងថា នៅថ្ងៃ ទី១១នោះ វេលាម៉ោង៧យប់ គេ ឃើញបុរសជាប្ដី និងមិត្តភក្កិម្នាក់ទៀត ឈ្មោះ ទិត មិនដឹងជាមកពីណាទេ ដោយមានកាន់ ស្រាបៀ០២កំប៉ុងក្នុងដៃ ក្នុងសភាពស្រវឹង ជោកជាំហើយ នាំគ្នាមកផឹក នៅផ្ទះបន្តទៀត។ ពេលនោះប្រពន្ធស្ដី បន្ទោសក៏កើតជា រឿងឈ្លោះប្រកែកគ្នា។
ឃើញដូច្នេះឈ្មោះទិតក៏ងើបចេញទៅ ហើយបានទូរស័ព្ទប្រាប់ប៉ូលិសដើម្បីជួយអន្តរាគមន៍។ មួយសន្ទុះ ក្រោយមកប្រជាការពារ និង នគរបាល ប៉ុស្តិ៍មកដល់មិន ឮសម្លេងឈ្លោះគ្នាទេ ហើយក៏មិនឃើញប្ដី នៅផ្ទះដែរឃើញតែប្រពន្ធ និងកូនដេកក្នុងមុង។ ដោយមិនឮសម្លេង និយាយតបតអ្វីសោះ នោះសមត្ថកិច្ចមាន ការសង្ស័យក៏ ដើរទៅមើលស្រាប់តែ ឃើញស្ត្រីរូបនោះ ធ្លាយពោះវៀនចេញ ក្រៅប្រឡាក់ដោយ ឈាមស្លាប់បាត់ទៅ ហើយៗនៅក្បែរនោះ មានកូនកាំបិតកៃមួយផងដែរ។
តាមការពិនិត្យជាក់ស្ដែងស្ត្រីរងគ្រោះត្រូវប្ដីកំណាចចាក់ចំពី រកន្លែង មួយកន្លែងចំប៉េងទឹកខាងស្ដាំធ្លាយ ពោះវៀន និងមួយកន្លែងទៀត ចំកែងជើងខាងស្ដាំ។ បងប្អូនស្ត្រីរងគ្រោះ បានឲ្យដឹងថា ស្ត្រីរងគ្រោះកំពុង មានផ្ទៃពោះ០៣ខែ ហើយឈ្មោះអំ បូរ៉ា ជាឃាតករសម្លាប់ ប្រពន្ធខ្លួនឯងនេះជា មនុស្សញៀនថ្នាំទៀតផង ដែលកន្លងមកនេះសមត្ថកិច្ច ធ្លាប់បានហៅអប់រំណែនាំ ចំនួនពីរលើកមក ហើយ។ ជនដៃដល់ សមត្ថកិច្ចយើងកំពុង ដុតជើងតាមស្វែង រកដើម្បីចាប់ខ្លួន យកមកផ្ដន្ទាទោស តាមច្បាប់ដែលខ្លួនបានប្រព្រឹត្ត៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!