តាមស្រឡាញ់មិនបានឃើញ នាងកំពុងអោបសង្សារផ្ទុះកំហឹង ហៅបក្សពួកដេញតាមវាយ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ខឹងតាមស្រលាញ់នារីម្នាក់មិនបាន ពេលឃើញនាងឈរអោបថើបជាមួយ ប្រុសស្នេហ៍ កើតជាកំហឹង ក៏ហៅ បក្ស ពួកជិះម៉ូតូតាមស្ទាក់ វាយនារីរងគ្រោះ ព្រមជាមួយនិងប្រុសស្នេហ៍ បណ្ដាលឱ្យរងរបួស ហើយក្រុមជនសង្ស័យ ក៏ជិះម៉ូតូគេចខ្លួន បាត់អស់ បង្កការភ្ញាក់ផ្អើល ទាំងកណ្ដាលយប់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ មីនា ២០១៥ នេះ ស្ថិតត្រង់ចំណុចមុខ ហាង លក់សម្លៀកបំពាក់ DAH តាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេចតុមុខ ខណ្ឌដូនពេញ ។
ប្រភពពីកន្លែងកើតហេតុឱ្យដឹងថា គេឃើញយុវជន២នាក់ និងនារី២នាក់ទំនងជាសង្សារនិងគ្នា ជិះម៉ូតូ មួយគ្រឿងម៉ាកស៊ុយ ស៊ូគីស្មាស់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BB-0663 ធ្វើដំណើរតាម បណ្ដោយផ្លូវព្រះសីហនុ ចេញពីរង្វង់មូលវិមានឯករាជ្យ ទិសដៅពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានយុវជនសង្ស័យ ប្រមាណជិត១០នាក់ ជិះម៉ូតូ៥គ្រឿង សុទ្ធតែស៊េរីទំនើប តាមមកពីក្រោយ ហើយ ធ្វើសកម្មភាពស្ទាក់ ម៉ូតូរបស់យុវជន និងនារីទាំង៤នាក់ រួចវាយដោយប្រើដៃ និងខ្សែក្រវាត់ ព្រមទាំងយកដុំថ្មវាយ កម្ទេចម៉ូតូរបស់ ជនរង គ្រោះ រួចឡើងជិះម៉ូតូ គេចខ្លួន ពីកន្លែងកើតហេតុអស់ បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះអន្តរាគមន៍ទាំងកណ្ដាលយប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!