កាត់ទោស និស្សិតឆ្នាំទី៣ ផ្នែកសំណង់ស៊ីវិលម្នាក់ និងគូកន ជាប់ពាក់ព័ន្ធនឹង ករណីច្របាច់កគេ ជំរិតយកលុយ ៧០ដុល្លារ

 
 

ភ្នំពេញ៖ បុរសជាប់ចោទចំនួន ០២នាក់ កាលពីថ្ងៃទី១២ ខែ មីនា ឆ្នាំ ២០១៥ ត្រូវបានចៅក្រម សាលាដំបូង រាជធានីភ្នំពេញ បានបើក សវនាការ ជំនុំជម្រះ និងកាត់ទោស ជាប់ពាក់ព័ន្ធនឹង ករណីចាប់គ្រៀក ប្តីប្រពន្ធរងគ្រោះ ចំនួន០២នាក់និង ច្របាច់ក ជនរងគ្រោះ លូកហោប៉ៅយកលុយ អស់ចំនួន ៧០ដុល្លារអាមេរិក ប្រព្រឹត្តកាលពីថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៤ វេលាម៉ោង ១០និង៣០នាទីយប់ នៅចំណុចផ្លូវ៧០ (ផ្លូវរថភ្លើង) ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក អ៊ឹម វណ្ណៈ ប្រធានចៅក្រម ជំនុំជម្រះនៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ ទាំងពីរនាក់នេះ មានឈ្មោះ ឡុង សុវណ្ណារិទ្ធិ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ និស្សិតផ្នែក សំណង់ស៊ីវិល ឆ្នាំទី៣ នៃវិទ្យាស្ថានព្រះកុសមៈ និងជាមនុស្សញៀន ល្បែងស៊ីសង និងម្នាក់ទៀត មានឈ្មោះ ផូ ណាក់ ភេទប្រុស អាយុ ៣៥ឆ្នាំ មានមុខរបរ កម្មករសំណង់។

ជនជាប់ចោទ ទាំងពីរនាក់នេះ ត្រូវបានតំណាងអយ្យការ សម្រេចចោទ ប្រកាន់ពីបទ «លួចមានស្ថាន ទម្ងន់ទោស» តាមមាត្រា៣៥៣ និង ៣៥៧ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រ កម្ពុជា។ ចំណែកឯជន រងគ្រោះទាំងពីរនាក់ នៅក្នុងសំណុំរឿងក្តីនេះ មានឈ្មោះ ព្រុំ ចាន់ថា ត្រូវជាប្តី និង ប្រពន្ធរបស់គាត់ មានឈ្មោះ ជាម សុម៉ាលី ។

សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃសំណុំរឿងនេះ នៅថ្ងៃទី២៦ ខែមីនា ២០១៥ ខាងមុខនេះ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម