អ្នកលក់ទឹក​អំពៅម្នាក់ ត្រូវម៉ាស៊ីនកិន​ខ្ទេចប្រអប់ដៃឆ្វេង

 
 

ខេត្តកណ្តាល ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរបែកប្រអប់ដៃខាងឆ្វេងខ្ទេចដោយសារម៉ាស៊ីន កិនទឹក  អំពៅប្រើម៉ូទ័រកិន ក្រោយពេលរុញ អំពៅ ចូលជ្រុល ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៣ មីនា ២០១៥ នៅក្នុងភូមិ-ឃុំបែក ចាន ស្រុកអង្គស្នួល ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីប៉ូលិស មូលដ្ឋានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ លាង ហាន អាយុ២៥ឆ្នាំ រស់នៅក្នុង ភូមិ-ឃុំកើត ហេតុខាងលើ ។

សេចក្តីរាយការណ៍បានបន្តថា ភ្លាមៗក្រោយពេលកើតឧបទ្ទវហេតុនេះ ប៉ូលិសមូលដ្ឋានបានទូរស័ព្ទហៅ រថយន្តសង្គ្រោះមកដឹកបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម