ឃើញនារីដែល ខ្លួនស្រឡាញ់ ជិះម៉ូតូជាមួយ អ្នកផ្សេង នាំបក្ខពួក ទៅវាយ
ភ្នំពេញ៖ យុវជនម្នាក់ បានលើកបក្ខពួក ជាង១០នាក់ ជិះម៉ូតូដេញមកព្រួតវាយ ជនរងគ្រោះ ដែលកំពុងតែ ឌុបនារីម្នាក់ បណ្តាលឲ្យរបួស កាលពីវេលាម៉ោង ១និង២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៥ នៅចំណុចមុខផ្សារ ទំនើបឡាក់គី តាមបណ្តោយ ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយជនបង្កទាំងនោះ ខឹងនារីជា សង្សារទៅជិះ ម៉ូតូជាមួយអ្នកផ្សេង ។
មិត្តភ័ក្តជនរងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភ័ក្ត មានគ្នា៤នាក់ (ស្រី២ ប្រុស២) បានជិះម៉ូតូ មួយគ្រឿង ម៉ាកស្មាស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BB-0663 មកពីដើរលេង នៅកោះពេជ្យ ក្នុងបំណងត្រឡប់ ទៅផ្ទះវិញ ខណៈមកដល់ ចំណុចកើតហេតុ ស្រាប់តែមាន ក្រុមបង្កមានគ្នា ជាង១០នាក់ ជិះម៉ូតូ៤ ទៅ៥គ្រឿង ប្រដាប់ដោយ ខ្សែក្រវាត់ និងដុំថ្ម បានជិះម៉ូតូ ស្ទាក់វាយពួក គេបណ្តាលឲ្យរងរបួស ហើយភ្លាមៗ ពួកគេបានជិះ ម៉ូតូគេចខ្លួនបាត់ ស្រមោលតែម្តង។
ប្រភពព័ត៌មាន ដដែលបានបន្តថា ក្រុមបង្កពួកគេ ស្គាល់ពួកនោះ ព្រោះនៅក្នុង ចំណោមប័ក្ខពួក គេម្នាក់ធ្លាប់សារភាព ស្នេហ៍ទៅលើ នារីរងគ្រោះ តែនាងបាន បដិសេធ ដោយសារតែ នាងមានសង្សារ រួចទៅហើយ ខណៈដែលឃើញ នាងជិះម៉ូតូជាមួយ សង្សារបែបនេះ ពួកគេក៏បាននាំ បក្សពួកមកវាយ តែម្តងទៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ ចំណុចកើតហេតុ ដើម្បីជួយធ្វើអន្តរាគមន៍ តែជនរងគ្រោះ មិនបានទៅដាក់ ពាក្យបណ្តឹងទេ ដោយរង់ចាំព្រឹក បានមកដាក់ពាក្យ បណ្តឹងម្តងទៀត ដើម្បីកំណត់មុខសញ្ញា ប្រគល់អោយសមត្ថកិច្ច តាមចាប់ក្រុម ជនបង្កមកផ្តន្ទាទោស ទៅតាមនិតិវិធី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!