សល់ពីរខែទៀត ចូលរោងការ ទៅបេះ ត្រកួន លង់ទឹកស្លាប់

 
 

ភ្នំពេញ៖ ស្ដ្រីកម្មករសំណង់ម្នាក់ សង្ស័យខ្យល់គ ពេលកំពុងបេះត្រកួន នៅក្នុងបឹង ស្រាប់តែលង់ ទឹកស្លាប់ ត្រូវបានកម្មករសំណង់ ដូចគ្នា ប្រទះឃើញ កាលពីវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ នេះ ស្ថិតនៅខាងលិច ផ្លូវ៦០ម៉ែត្រ ក្នុងភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ ចាក់អង្រែក្រោម បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហៀង ស្រីរត្ន័ អាយុ២០ឆ្នាំ មានស្រុកកំណើត នៅស្រុកពាមជរ ខេត្ដព្រៃវែង បច្ចុប្បន្នបម្រើ ការងារជាកម្មករ សំណង់ ស្ថិតនៅ ចំណុចកើតហេតុខាងលើ។

តាមមន្ដ្រីនគរបាលប៉ុស្ដិ៍ ជនរងគ្រោះ សល់រយៈពេល ២ខែទៀត និងចូលរោងការ ប៉ុន្ដែជាអកុសល ក៏បានស្លាប់ ចោលគូដណ្ដឹង ដែលធ្វើការ ជាមួយគ្នា ។ លោកជឿន សល់ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅ ភូមិគ្រួសលិច ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង ត្រូវជាគូដណ្ដឹង របស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ពោលនៅព្រឹកព្រលឹម ពួកគេទាំងពីរនាក់ បានចេញមក ធ្វើការដូចធម្មតា ហើយពេលនោះ ជនរងគ្រោះបាន ប្រាប់ខ្លួនថា ទៅរកបេះត្រកួន ទុកធ្វើម្ហូប។ លុះដល់វេលាម៉ោង ៨និង៣០នាទី ស្ដ្រីម្នាក់ ជាកម្មករសំណង់ ដូចគ្នា បានទៅបេះត្រកួន ក៏ប្រទះឃើញ សពជនរងគ្រោះ ដេកផ្កាប់មុខ នៅក្នុងទឹកបឹង ទើបមានការ ភ្ញាក់ផ្អើលក៏ រាយការណ៍ទៅ សមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យសព ហើយអះអាងថា ពិតជាលង់ទឹកស្លាប់ ប្រាកដមែន ។

ក្រោយពិនិត្យរួច សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យ ក្រុមគ្រួសារយក ទៅធ្វើបុណ្យតាម ប្រពៃណី ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម