បើកម៉ូតូ វ៉ារថយន្ត កុងទីន័រ មិនផុតទាក់ ដៃចង្កូតជាមួយ រថយន្តដឹកខ្សាច់ របួសបាក់ ស្មងជើង (មានវីដេអូ)
រាជធានីភ្នំពេញ៖ បុរស២នាក់ បានជិះម៉ូតូស្មាស់រេវ៉ូ ពណ៌ខ្មៅ ក្នុងល្បឿនលឿន ធ្វើការវ៉ារថយន្តកុងទីន័រ តែវ៉ាមិនផុត ក៏ទាក់ដៃចង្កូតជាមួយរថយន្តហ៊ីណូដឹកខ្សាច ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យម៉ូតូដួល បោកទៅនិងថ្នល់ រងរបួសធ្ងន់អ្នកបើកម៉ូតូ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលា ម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសេចក្តី រាយការណ៍ព័ត៌មានរបស់ភ្នាក់ងារ កោះសន្តិភាពបានឲ្យដឹងថា បុរស២នាក់ខាងលើបាន ជិះម៉ូតូស្មាស់រេវ៉ូ ពណ៌ខ្មៅ តាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ហើយបានវ៉ារថយន្តកុងទី ន័រ១ គ្រឿងបើកពីមុខស្របគ្នា តែវ៉ាមិនផុត ក៏អកហ្សឺទាក់ដៃចង្កូតជាមួយរថយន្តហ៊ីណូដឹកខ្សាច់ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ។ ជាហេតុបណ្តាលឲ្យម៉ូតូ ដួលបោកទៅនិងថ្នល់ធ្វើឲ្យបុរស អ្នកបើកបរម៉ូតូរងរបួសបាក់ស្មងជើងឆ្វេង ។ ចំណែកបុរសជិះពីក្រោយ គ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ។
ក្រោយកើតហេតុអ្នក បើកបររថយន្តដឹកខ្សាច់បានព្យាយាម បើកគេចប្រមាណ១០០ម៉ែត្រ ឈប់រថយន្ត រួចរត់គេចខ្លួនបាត់ស្រមោល ។ រីឯអ្នក រងរបួសត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនិងព្យាបាល ។ ចំពោះរថយន្តនិងម៉ូតូត្រូវបាន សមត្ថកិច្ចចរាចរយកទៅរក្សាទុក នៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!