ដឹកសង្សារ មកពីដើរ លេងរវល់ តែសាសង គ្នាជិះម៉ូតូ បុកខឿនសួនច្បារ សន្លប់ទាំង ២នាក់
រាជធានីភ្នំពេញ ៖ សង្សារមួយគូជិះម៉ូតូត្រឡប់ មកពីដើរលេងវិញរវល់តែ សាសងគ្នាអត់បានមើលផ្លូវ បើកម៉ូតូទៅបុកខឿនសួនច្បារ បណ្តាលឲ្យដួលសន្លប់ទាំងពីរនាក់ កាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី១២ មីនា តាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
បើតាមសំដីអ្នកដែល បានឃើញហេតុការណ៍ផ្ទាល់ ភ្នែកបានឱ្យដឹងថា មុនពេលកើតហេតុគេ ឃើញសង្សារមួយគូ នេះជិះម៉ូតូ SUZUKI SMASH ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BL-2691 ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយ ផ្លូវលេខ២១៧ ដែលជាផ្លូវឯកទិស ជិះបញ្ច្រាសទិសដៅចរាចរណ៍ ពេលមកដល់ពាក់កណ្តាល ផ្លូវជាចំណុចផ្លូវកោង អ្នកទាំងពីររវល់តែសាសង គ្នាមិនបានជិះ បត់តាមផ្លូវកោងទេ បែរជាជិះត្រង់ឡើងលើសួនច្បារ បណ្តាលឱ្យដួលម៉ូតូសន្លប់ទាំងពីរ នាក់នៅនឹងកន្លែងកើតហេតុតែម្តងទៅ ។
ក្រោយពេលកើតហេតុ ខាងជនរងគ្រោះមិនព្រមឡើង រថយន្តសង្គ្រោះទៅព្យាបាលទេ ដោយប្រាប់ថា ទូរសព្ទ័ហៅមិត្តមកទទួលហើយ ហើយក៏បានជិះម៉ូតូចេញបាត់ទៅ ។ ចំណែកឯសមត្ថកិច្ចក៏មិនបានហៅ ទៅប៉ុស្តិ៍ធ្វើកំណត់ហេតុអ្វីដែរ គ្រាន់តែសាក់សួរហើយក៏ឱ្យ ទៅផ្ទះវិញបាត់ទៅ ព្រោះជារឿងសង្សាររបស់គេ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!