ជម្លោះពេល កំពុងផឹកស៊ី ព្រួតវាយ សម្លាប់ នគរបាល ចាប់ជនសង្ស័យ ម្នាក់

 
 

កំពង់ចាម ៖ កម្លាំងនគរបាល ការិយាល័យ កណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្ត កំពង់ចាម សហការជាមួយ នគរបាល ស្រុកស្រីសន្ធរ ចុះទៅធ្វើការស្រាវជ្រាវភ្លាមៗ លើករណី ឃាតកម្មមួយ ស្ថិតនៅ ភូមិស្យាបឹងវែង ឃុំបារាយណ៍ ក្រោយពីមានសេចក្តី រាយការណ៍ថា មានបុរស ម្នាក់ត្រូវគេវាយ សម្លាប់ចោល។

ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ក្រោយពីឃើញសព ជនរងគ្រោះ ស្លាប់ដោយមានស្នាមរបួស ជាច្រើនកន្លែង កាលពីវេលាម៉ោងប្រមាណ ៦៖៣០ នាទី ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ស្រុកស្រីសន្ធរ បានឲ្យ ដឹងថា បន្ទាប់ពីចុះទៅធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ក្រោមការបញ្ជាផ្ទាល់ពី សំណាក់ ស្នងការនគរបាល ខេត្តកំពង់ចាមនោះ ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន នៅ ថ្ងៃដដែលនេះ។

មន្រ្តីនគរបាល បានបញ្ជាក់ថា មូលហេតុដែលនាំមាន អំពើហិង្សាខាងលើនេះកើតឡើង គឺផ្តើមចេញ ពីភាគជនរងគ្រោះ និងជនសង្ស័យ មានជម្លោះជាមួយគ្នា ខណៈកំពុងអង្គុយផឹកស៊ី ជាមួយគ្នា។

បើតាមមន្រ្តី នគរបាល ស្រុកស្រីសន្ធរ ជនរងគ្រោះ ដែលស្លាប់នោះគឺ ដោយសារ ក្រុមជនសង្ស័យ យកដបស្រា កីឡាកាសវាយ ហើយ យកដំបង និងដុំថ្ម វាយបន្តរហូតដល់ស្លាប់ យ៉ាងវេទនា។

ជនរងគ្រោះមានឈ្មោះ យ៉យ យ៉ិន អាយុ៣៨ឆ្នាំមានទីលំនៅ ភូមិឃុំកើតហេតុ។ ដោយឡែក ជនសង្ស័យដែលត្រូវ ចាប់ខ្លួនមាន ឈ្មោះ លី ឈីត ភេទប្រុស អាយុ២៤ឆ្នាំមានទីលំនៅជាមួយ ជនរងគ្រោះ។ មន្រ្តីនគរបាលរូបនេះ បានបញ្ជាក់ថា « ក្រោយទទួលព័ត៌មានភ្លាម សមត្ថកិច្ច យើងបានចុះដល់កន្លែង កើតហេតុ ហើយបានធ្វើការស្រាវជ្រាវ ក៏ឈានទៅដល់ការ ឃាត់ ខ្លួនមុខសញ្ញា សង្ស័យម្នាក់»។

នៅពេលនេះកម្លាំងនគរបាល បាននិងកំពុង ធ្វើការស្រាវជ្រាវ តាមចាប់ខ្លួន ជនសង្ស័យផ្សេងទៀត ដែលអាចជាប់ពាក់ព័ន្ធ ក្នុងអំពើ ឃាតកម្ម ខាងលើនេះ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម