បុរសវ័យចំណាស់ម្នាក់ អាងខ្លួន មានក្រដាស បេសកកម្មអង្គរក្ស មួយសន្លឹក ចង្អុលដីពលរដ្ឋ រស់នៅជាច្រើនឆ្នាំ ថាជារបស់ ថ្នាក់លើខ្លួន ចំនួន៨ហិកតា
បន្ទាយមានជ័យ៖ ពលរដ្ឋរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណជា១០០នាក់ បានហ៊ុំព័ទ្ធ បុរសម្នាក់ បានយក ជីភីអេស ចុចជាមួយនិងមូលបាល ក្រុងប៉ោយប៉ែត និងអាងខ្លួនមានក្រដាសបេសកកម្ម ចេញពីបញ្ជាការដ្ឋានអង្គរក្ស មួយសន្លឹក និងថាទីតាំងនោះ ជាដីរបស់ថ្នាក់លើ របស់ខ្លួនចំនួន២០០ គុណ៤០០ម៉ែត្រ ស្មើនិង៨ហិកតា ។
ហេតុការណ៍នេះ នៅវេលាម៉ោង៣ និង៣០នាទីល្ងាច រហូតដល់ម៉ោង៦និង៥០ល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ទើបរំសាយ ដោយមាន ការសម្របសម្រួលពីអាជ្ញាធរក្រុង។
បើតាមកាអះអាងពីពលរដ្ឋ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ ពួកគាត់បានឃើញបុរស ខាងលើនេះ និងក្រុមភូមិបាលក្រុង បានយក ប្រព័ន្ធជិភីអេស មកចុចទីតាំង ដែលពួកគាត់បានរស់នៅជាច្រើនឆ្នាំ និងមានលិខិតប្លង់ដីត្រឹមត្រូវ បែរជាបុរសវ័យ ចំណាស់នោះថា ជាដីរបស់ ថ្នាក់លើរបស់គេ ។
ពួកគាត់បន្តថា ភ្លាមនោះពួកគាត់បានហ៊ុំព័ទ្ធឃាត់សួរនាំរឿង រីឯក្រុមភូមិបាលបានរត់គេច ខ្លួនតែម្តង ហើយបុរសរូបនោះ បានអះអាង ដោយនិយាយថា ខ្លួនមកនេះគឺមានការ សម្របសម្រួល ពីសាលាខេត្ត និងខាងស្នងការខេត្តបន្ទាយមានជ័យផងដែរ។
ប្រភពបានឲ្យដឹងថា បុរសនោះមានឈ្មោះគឹម សារិន អាយុ ប្រមាណ៥១ឆ្នាំ ជាមន្ត្រីយោធាអង្គរក្ស បំពាក់ឋានន្តរស័ក្កិ៥ផងដែរ ហើយ បុគ្គលនេះ តែងតែមកដើរចង្អុលដីនេះ ដីនោះ ជារបស់ថ្នាក់លើ ស្ទើរទាំងអស់ហើយ ។
បើតាមការរៀបរាប់ ពីពលរដ្ឋម្នាក់ទៀតថា មុនដំបូងបុរសខាងលើនេះ បានមកដោះស្រាយ និងមកត្រួតពិនិត្យដីមែន តែនៅត្រង់ចំណុចដី ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ -ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាំងព្រឹកថ្ងៃដដែល ហើយបែរជាចង្អុលដី នៅចំណុចភូមិ កើត ហេតុខាងលើ នេះទៅវិញ ។
ដោយមានការផ្ទុះរឿងកាន់តែធំ ក៏មានខាងសាលាក្រុងមកសម្របសម្រួល ដើម្បីជួយបុរស ខាងលើនេះ ដើម្បីជៀសវាងអំពើហិង្សា កើតឡើង ។
សូមបញ្ជាក់ថា បុរសខាងលើនេះ មានឈ្មោះគឹម សារិន អាយុ ប្រមាណ៥១ឆ្នាំ ជាមន្ត្រីយោធាអង្គរក្ស បំពាក់ឋានន្តរស័ក្កិ៥ បានកាន់លិខិត បេសកកម្ម ចេញពីបញ្ជាការដ្ឋានអង្គរក្ស ដើម្បីមកភូមិក្បាលស្ពាន សង្កាត់ -ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!