កូនប្រសាចាក់ ឪពុកក្មេក៥ កាំបិតត្នោត របួសធ្ងន់ព្រោះ ខឹងពូកែ រករឿងប្រពន្ធ
ខេត្តកំពង់ស្ពឺ ៖ ដោយសារតែទ្រាំនឹងទង្វើ វាយដំប្រពន្ធរបស់ឪក្មេកមិន បានកូនប្រសាចិត្តស្លុយ ម្នាក់បានយកកាំបិត ត្នោតចាក់ឪក្មេកពីក្រោយ៥កាំបិត បណ្តាលឱ្យរបួសធ្ងន់ ។
ករណីនេះកើតឡើង កាលពីវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី១១ មីនា ២០១៥ នៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិថ្លុកព្រាល ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ កូនប្រសាដៃដល់ មានឈ្មោះជា ធី ភេទប្រុស អាយុ២៥ឆ្នាំ ចំណែកឪក្មេកឈ្មោះឃិន ឃឿន អាយុ ៤៨ ឆ្នាំ អ្នកទាំងពីររស់នៅ កន្លែងកើតហេតុខាងលើ។
ជនដៃដល់ជាកូនប្រសា បានឆ្លើយសារភាពថា មូលហេតុដែលបណ្តាល ឱ្យគេធ្វើបែបនេះ ក៏ព្រោះតែខឹងនឹងឪក្មេក ពូកែរករឿងប្រពន្ធកូនមិនដែលខាននោះទេ។ ឱ្យតែពេលស្រវឹងស្រា ម្តងៗតែងតែវាយធ្វើបាបម្តាយក្មេក និងរករឿងកូនចៅ ក្នុងផ្ទះមិនដែលមានក្តីសុខនោះទេ។
ជនដៃដល់បន្តថា នៅថ្ងៃកើតហេតុ ឪពុកក្មេករបស់គេទៅ ផឹកស្រាជាមួយមនុស្សក្នុងភូមិ ពេលមកវិញបានរករឿង វាយម្តាយក្មេករបស់គេបណ្តាលឱ្យរបួសធ្ងន់។ ដោយទ្រាំភ្នែកមើលមិនបាន រូបគេក៏ស្ទុះទៅយកកាំបិតត្នោតមក ចាក់ឪពុកក្មេកចំពីក្រោយ ចំនួន៥កាំបិតបណ្តាល ឱ្យដួលប្រកាច់ នៅនឹងកន្លែង។ ក្រោយ ពីប្រព្រឹត្ត រូបគេបំរុងគេចខ្លួនដែរ តែត្រូវនគរបាលឃាត់ខ្លួនភ្លាមៗតែម្តង ចំណែកឪក្មេករបស់គេត្រូវបានបញ្ជូនទៅសង្គ្រោះ នៅពេទ្យឃុំភ្លាមផងដែរ។
បើតាមពត៌មានពីស្ត្រីឈ្មោះជុំ សុខុម ត្រូវជាម្តាយក្មេកជនដៃដល់ និងជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា ស្ថានភាពរបស់ប្តី គាត់ហាក់បីដូចជាមិនបានធូរស្រាលនោះទេ គឺអាការៈកាន់តែ ធ្ងន់ធ្ងរទៅៗដូចជាមិនសង្ឃឹមនោះទេ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!