សូមចូលរួម បោះឆ្នោត ជូនអ្នកគ្រូ នាង ផល្លា បេក្ខភាព ដណ្តើមពានរង្វាន់ គ្រូឆ្នើមពិភពលោក ទឹកប្រាក់ ១លានដុល្លារ (មានវីដេអូ)
ទីបំផុតទៅអ្នកគ្រូ នាង ផល្លា ដែលបង្រៀនកុមារគ.ថ្លង់ និងពិការភ្នែកនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានជាប់ឈ្មោះក្នុងបញ្ជី បេក្ខជន ១០នាក់ ចុងក្រោយ ដែលជ្រើសរើស សម្រាប់ពានរង្វាន់ គ្រូឆ្នើមពិភពលោក Global Teacher Prize មានទឹកបា្រក់១លានដុល្លារ ។
ក្រោយពីជម្រុះ នៅវគ្គមុនៗ ដែលមានបេក្ខភាព គ្រូបង្រៀនចូលរួម ជាច្រើន ពាន់នាក់ មកពីជុំវិញពិភពលោក រួចមក ខណះពេលនេះដែរ បេក្ខភាពសរុប នៅសល់តែ ១០នាក់ ចុងក្រោយប៉ុណ្ណោះ ដែលនឹងត្រូវ មានវត្តមាន ចូលរួម ក្នុងពិធី នៃកិច្ចជជែកពិភាក្សាសកល អំពីប្រធានបទ ចំណឹងដឹង និង ទេពកោសល្យ (Global Education and Skills Forum) ដែលនឹងប្រារព្ធធ្វើឡើង នៅក្នុងទីក្រុង ឌូបៃ ប្រទេស អារ៉ាប់រួម នាថ្ងៃទី ១៥ ខែ មិនា ឆ្នាំ២០១៥ ខាងមុខនេះ។
សូមប្រិយមិត្ត ចូលរួមបោះឆ្នោតជូន អ្នកគ្រូ នាង ផល្លា បេក្ខភាពរបស់ប្រទេសកម្ពុជា តាមរយ:តំណភ្ជាប់ ឬ Link ៖ http://bit.ly/1GrhFHF
បេក្ខជនបេក្ខនារី០៩រូបផ្សេងទៀត ដែលជាប់ឈ្មោះ ចុងក្រោយ ក្នុងការប្រកួតប្រជែង ជាមួយអ្នកគ្រូ នាង ផល្លាដែរនោះរួមមាន៖ លោក Azizullah Royesh មកពីប្រទេសអាហ្វហ្កានីស្ថាន , លោកស្រី Kiran Bir Sethi មកពីប្រទេសឥណ្ឌា , លោក Guy Etienne មកពីប្រទេសហៃទី , លោកស្រី Jacqueline Jumbe Kahura មកពីប្រទេសកេនយ៉ា , លោកស្រី Nancie Atwell មកពីសហរដ្ឋអាមេរិក , លោក Richard Spencer មកពីចក្រភពអង់គ្លេស , លោក Stephen Ritz មកពីសហរដ្ឋអាមេរិក , លោកស្រី Naomi Volain មកពីសហរដ្ឋអាមេរិក និង លោក Madenjit Singh មកពីប្រទេសម៉ាឡេស៊ី៕
ប្រភព៖ GlobalTeacherPrize
ដោយ សី
ខ្មែរឡូតមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!