Town ព្រមានប្តឹងទារជំងឺចិត្ត ជាងកន្លះលានដុល្លារ លើជនលួចចម្លងស្នាដៃចម្រៀងរបស់ខ្លួន
ភ្នំពេញ៖ ផលិតកម្ម Town បន្ទាប់ពីថតបញ្ចប់បទចម្រៀង សម្រាប់ត្រៀម អបអរក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែររួចមក មិនទាន់បាន ចេញលក់ ជាផ្លូវការផង ស្រាប់តែថ្មីៗនេះ ម្ចាស់ផលិតកម្មមួយនេះ បានចេញមុខព្រមានប្តឹងទារជំងឺចិត្ត ទៅលើជនណា ដែលលួចចម្លង ស្នាដៃបទចម្រៀងរបស់ខ្លួន លក់លើទីផ្សារខុសច្បាប់ ដោយក្នុងនោះផលិតកម្មនឹងប្ដឹងទារជំងឺចិត្តដល់ជនខិលខូចទាំងនោះ ប្រមាណជាង ៥០ម៉ឺនដុល្លារ ។
ផលិតកម្ម Town បានចេញសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ ម្សិលមិញនេះថា ខាងផលិតកម្ម បានថតបញ្ចប់ បទចម្រៀង សម្រាប់ត្រៀមអបអរ ក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នាភូមិវប្បធម៌ ខេត្តសៀមរាប ដែលមាន តារាចម្រៀង និងតារាសម្តែងល្បីៗ ចំនួនជាង៣០០នាក់ចូលរួម ។
បើតាមសេចក្តីប្រកាសខាងលើ បានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ ផលិតកម្ម មានត្រៀម ចេញលក់ CD, VCD,DVD ដែលមានបទចម្រៀងពីរោះៗជាច្រើន និងច្រើនចង្វាក់ផងដែរ ហើយនៅក្នុងនោះ មុនពេលដែលចេញលក់ បទចម្រៀងនេះ ខាងផលិតកម្ម បានត្រៀមសហការ ជាមួយនឹងគណៈកម្មការអន្តរក្រសួង បង្ក្រាបបទល្មើសភាពយន្ត និងវីឌីអូ រួមជាមួយស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីចុះបង្ក្រាបជនខិលខូច ដែលកំពុងរំលោភ លើកម្មសិទ្ធិបញ្ញាយ៉ាងធ្ងន់ធ្ងរ ។
សេចក្តីប្រកាស បានរៀបរាប់ទៀតថា ការលួចចម្លងស្នាដៃទាំងនោះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផលិតកម្ម Town បង្កឲ្យមានការ ខាតបង់ថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ និងធ្វើឲ្យ ផលិតករបាក់ទឹកចិត្ត ក្នុងការផលិត និងប្រឈម នឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ។ ដោយសារតែ បែបនេះហើយ ទើបខាងផលិតកម្មសម្រេចចិត្ត ចេញសេចក្តីប្រកាសព្រមានថា នឹងប្តឹងទារសងជំងឺចិត្ត មិនតិចជាង៥០ម៉ឺនដុល្លារ ចំពោះជនណា ដែលល្មើស លួចចម្លងស្នាដៃបទចម្រៀង របស់ផលិតកម្ម យកទៅធ្វើអាជីវកម្មបន្តដោយខុសច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!