រឿងរ៉ាវ រំជួលចិត្ត! ប្រពន្ធបរិច្ចាគ ក្រលៀន របស់ខ្លួន ដើម្បី ជួយសង្គ្រោះជីវិតប្តី

 
 

ចិន៖ រឿងរ៉ាវរបស់ស្ត្រីម្នាក់ រស់នៅ ភូមិ Liangwang ក្នុងខេត្ត Shandong ដែលបានបរិច្ចាគក្រលៀន ខ្លួនឯង ដើម្បីជួយសង្គ្រោះជីវិតប្តី ដែលមានជំងឺ បំពង់ទឹកនោមម៉្យាង (uremia-stricken) បានកំពុង មានការចាប់អារម្មណ៍ នៅលើពិភពអ៊ីនធើណិតយ៉ាងខ្លាំង។


អ្នកនាង Sun Guofang ដែលជាប្រពន្ធ និងបុរសជាប្តីឈ្មោះ Li Fangdong 

បុរសជាប្តីឈ្មោះ Li Fangdong ត្រូវគ្រូពេទ្យរកឃើញថា មានបញ្ហា បំពង់ទឹកនោមជាងមួយខែមកហើយ ដែលគ្រូពេទ្យ តំរូវឲ្យធ្វើការវះកាត់ផ្លាស់ប្តូរឲ្យបាន ឆាប់តាមដែលអាចធ្វើទៅបាន។ បន្ទាប់មកអ្នកនាង Sun Guofang ដែលជាប្រពន្ធក៏ បានទៅកាន់មន្ទីរពេទ្យ ដើម្បីឲ្យពេទ្យពិនិត្យ ក្នុងបំណង ជួយសង្គ្រោះជីវិតប្តី។ Sun បានទទួល លិខិតអនុញ្ញាតិបរិច្ចាគសរីរាង្គ ពីមន្ទីរពេទ្យកាលពីថ្ងៃទី ១៤ ខែមុននេះ។

យោងតាមសារព័ត៌មាន របស់ចិន បានឲ្យដឹងថា ការវះកាត់ប្តូរសរីរាង្គ របស់ពួកគាត់ទាំងពីរ នៅមន្ទីរពេទ្យ Jinan ប្រព្រឹត្តទៅដោយជោគជ័យ កាលពីថ្ងៃអង្គារកន្លងទៅ។ យ៉ាងណាក៏ដោយ លោក Li ពេលនេះកំពុងស្ថិតនៅក្នុងការ ឃ្លាំមើលស្ថានភាពជំងឺ យ៉ាងយកចិត្តទុកដាក់ពី គ្រូពេទ្យនៅឡើយ។ “ការវះកាត់គឺទទួលបានលទ្ធផលជោគជ័យ ហើយស្ត្រីជាប្រពន្ធនឹងបាន ធូរស្បើយនៅថ្ងៃបន្ទាប់ ចំណែកឯបុរសជាប្តីវិញ បើសិនជាមិនមាន បញ្ហាប្រែប្រួលនោះទេ រូបគាត់នឹងធូរស្បើយនៅ៥ ថ្ងៃទៀត ” គ្រូពេទ្យ បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះ។ បន្ទាប់ ពីលឺថាប្តីទទួលការ វះកាត់បានជោគជ័យ អ្នកនាង Sun Guofang បាននិយាយទាំងទឹកមុខញញឹម ប្រាប់អ្នកសារព័ត៌មានថា គាត់មិនមានបញ្ហាអ្វីនោះទេគ្រាន់ តែវិលមុខបន្តិចប៉ុណ្ណោះ៕


Sun បានទទួល លិខិតអនុញ្ញាតិបរិច្ចាគសរីរាង្គ ពីមន្ទីរពេទ្យកាលពីថ្ងៃទី ១៤ ខែមុន


Li Fangdong មានបញ្ហា បំពង់ទឹកនោមជាងមួយខែមកហើយ


ពេទ្យបានប្រាប់ថា ការវះកាត់ទទួលបានលទ្ធផលជោគជ័យ គាត់នឹងបាន ធូរស្បើយនៅថ្ងៃបន្ទាប់ 


អ្នកនាង Sun ប្រាប់អ្នកសារព័ត៌មានទាំងមុខញញឹមថា គាត់មិនមានបញ្ហាអ្វីទេគ្រាន់ តែវិលមុខបន្តិច


រឿងរ៉ាវរបស់ពួកគេទាំងពីរកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងអ៊ីនធើណិត

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម