បើកម៉ូតូលឿនកៀរគ្នាដួលខ្ទាតចូលក្រោមកង់រថយន្តកិនស្លាប់
ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ ត្រូវបានរថយន្ត កង់១០ កិនស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ខណៈបើកម៉ូតូ កៀរគ្នា ជាមួយម៉ូតូ ១គ្រឿងទៀត បណ្តាលឲ្យ ដួលខ្ទាតចូល ក្រោមរថយន្ត ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី១១ មីនា ២០១៥ នៅលើកំណាត់ ផ្លូវជាតិលេខ៦ នៅចំកណ្តាល ភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកអនុសេនីយ៍ត្រីភ្លឹង វិចិត្រ នាយផ្នែកសណ្តាប់ធ្នាប់ ចរាចរណ៍ នៃអធិការដ្ឋាន នគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះ ដោយឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ ឆែម មៀន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បើកបរម៉ូតូ ម៉ាកហុងដា ធុនC125 ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅ ពីទិសកើត ទៅលិច បានកៀរជាមួយ ម៉ូតូ១គ្រឿងទៀត (បើករត់គេចខ្លួនបាត់) បណ្តាលម៉ូតូដួល ហើយមនុស្ស ខ្ទាតខ្លួនឯង ចូលក្រោមរថយន្ត ត្រូវរថយន្ត កិនស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
រថយន្តម៉ាកមីតស៊ុយប៊ីស៊ី កង់១០ ដឹកដី ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A.0277 បើកបញ្ច្រាសទិសគ្នា អ្នកបើកបរ រត់គេចខ្លួនបាត់ ត្រូវបានគេស្គាល់ ឈ្មោះ អ៊ុយ ភា ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិភ្នំលៀប ឃុំភ្នលៀប ស្រុកព្រះនេត្រព្រះ ។
លោកនាយផ្នែករូបនេះ បានបញ្ជាក់ថា គ្រោះថ្នាក់នេះ បណ្តាលមកពី ជនរងគ្រោះ បើកម៉ូតូលឿន ហើយទៅកៀរ ម៉ូតូ១គ្រឿងទៀត បើកស្របទិសគ្នា បណ្តាលឲ្យ ដួលខ្លួនឯង ខ្ទាតចូលក្រោមរថយន្ត ដែលកំពុងបើកបរ មកពីទិស ផ្ទុយគ្នា ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!