ខឹងធ្លាប់វាយយក ទ្រព្យសម្បត្ដិ បាញ់មួយ គ្រាប់ធ្លាយភ្លៅ

 
 

ភ្នំពេញ ៖ បុរសកម្មករ សំណង់ម្នាក់ បានរងរបួសចំភ្លៅ ដោយគ្រាប់កាំភ្លើង ក្រោយពី មានជនមិនស្គាល់ អត្ដសញ្ញាណ បាញ់ប្រហារ កាលពីវេលាម៉ោង ៣និង២០នាទី ព្រឹកទាបភ្លឺ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចំណុច លេខ៨០កែង ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមការសន្និដ្ឋាន របស់សមត្ថកិច្ច ការបាញ់ប្រហារ មួយគ្រាប់ចំភ្លៅ ធ្លាយខាងលើនេះ កើតឡើងបណ្ដាលមកពី មានជម្លោះជាមួយគ្នា ដោយអាចផ្ដើមចេញ ពីរឿងជនរងគ្រោះ ធ្លាប់វាយយក ទ្រព្យសម្បត្ដិ នៅម្ដុំខាងជើង ស្ពានជ្រោយចង្វារ និងគួចកាណុង ។

យោងតាមមន្ដ្រី នគរបាលខណ្ឌ ដូនពេញ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុន តៃ អាយុ២៧ឆ្នាំ មុខរបរជា ជាងសំណង់ នៅការដ្ឋាន ហ្គ្រែនភ្នំពេញ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយឡែកជន បង្កជិះម៉ូតូមួយគ្រឿង ម៉ាកឃ្លីកមិន ស្គាល់អត្ដសញ្ញាណ ដែលមានគ្នាពីរនាក់។ ក្រោយការបាញ់ ប្រហារនោះ ជនសង្ស័យទាំងពីរនាក់ បានគេចខ្លួនបាត់ ដោយសុវត្ថិភាព ខណៈដែលជនរងគ្រោះ ត្រូវបានដឹកបញ្ជូន ទៅមន្ទីរពេទ្យកាល់ម៉ែត។




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម