រថយន្តដឹកឈើ មួយគ្រឿង រត់គេច ពីសមត្ថកិច្ច រេចង្កូតបុក ផ្ទះអ្នក ស្រុកពេញទំហឹង
ក្រចេះ៖ រថយន្តសាំងយ៉ុង ដឹកឈើមួយគ្រឿង រត់គេចពីការ តាមប្រដេញ របស់សមត្ថកិច្ច នៅតាមដងផ្លូវជ្រុល ចង្កូតទៅបុកផ្ទះ ប្រជាពលរដ្ឋ បណ្តាលឱ្យខូចខាត ស្ទើតែទាំងស្រុង ស្ថិតនៅក្នុងភូមិ ព្រែកតាអាំ ឃុំបុស្សលាវ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីវេលាម៉ោង ៦និង១០នាទី ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥។
ប្រភពព័ត៌មានពី ប្រជាពលរដ្ឋដែលបាន ឃើញហេតុការណ៍ឱ្យដឹងថា រថយន្តសាំងយ៉ុង មួយគ្រឿង បើកបោះពួយ យ៉ាងលឿន ដោយមានការតាម ប្រដេញពីសំណាក់ សមត្ថកិច្ច ដែលឈរជើង នៅតាមដងផ្លូវ លុះដល់ចំណុច ផ្លូវកោង រថយន្តសាំងយ៉ុង មួយនោះ បានបែកកង់ហើយ ក៏បានរេចង្កូត ទៅបុកផ្ទះស្ត្រី មេម៉ាយម្នាក់ឈ្មោះ ទឿ លេន អាយុ ៦២ ឆ្នាំ បណ្តាលឱ្យខ្ទេចផ្នែក ខាងក្រោយនៃផ្ទះបាយ តែមិនបង្កឱ្យ មានអ្នករងរបួស។
ប្រភពដដែលបានបន្តថា ក្រោយពីហេតុការណ៍ បានកើតឡើងម្ចាស់ រថយន្តសាំងយ៉ុង ខាងលើបាន រត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត និងឈើជា ច្រើនកំណាត់ នៅក្នុងផ្ទះរបស់ស្រ្តី ជនរងគ្រោះ ដើម្បីប្រគល់ជូន សមត្ថកិច្ចជំនាញ ធ្វើការវាស់វែង និងកសាងសំណុំរឿង។
យោងតាមប្រភពពី មន្ត្រីជំនាញរដ្ឋបាល ព្រៃឈើសង្កាត់ កន្ទួត បានឱ្យដឹងថា ក្រោយពីមាន សេចក្តីរាយការណ៍ ពួកគាត់ក៏បានចុះ ទៅធ្វើការវាស់វែង ឈើទាំងនោះមាន ចំនួន៣១កំណាត់ ស្មើរនឹង១ម៉ែត្រគូប ប្រាំមួយផ្លាន ហើយរថយន្ត និងឈើទាំងនោះ ត្រូវម្ចាស់ផ្ទះឱ្យរក្សា ទុកនៅកន្លែងកើតហេតុ ដើម្បីរង់ចាំម្ចាស់រថយន្ត ដោះស្រាយសងថ្លៃ ខូចខាតរួចទើប ប្រគល់ជូនរដ្ឋបាល ព្រៃឈើ ចាត់ការបន្តតាមច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!