កសិករចំណាស់ ជីកបាន ដំឡូងជ្វាយក្ស ទំងន់ ១៤.៦គីឡូក្រាម

 
 

ចិន៖ ដំឡូងជ្វាដ៏ធំ មានមើមជាប់គ្នា ត្រូវបានជីកឡើង ដោយកសិករ នៅភូមិ Guangming នៃស្រុក Zhongjiang ខេត្តស៊ីឈួន ក្នុងសប្តាហ៍កន្លងមកនេះ។ នេះជាដំឡូងជ្វា ដ៏ធំបំផុត ដែលបានរកឃើញ ដោយអ្នកស្រុកឈ្មោះ Chen មានប្រវែង ០.៧ម៉ែត្រ និងទំងន់ ១៤.៦ គីឡូក្រាម វាត្រូវបានគេ ត្រៀមយកធ្វើ ជាបេក្ខភាព ក្នុងការប្រកួត សម្រស់បន្លែចាក់ឫស។

ប្រភពព័ត៌មាន ឲ្យដឹងថា លោក Chen បានដើរជីកដំឡូង នៅក្នុងវាលបន្លែ សំរាប់និទាឃរដូវ ចុងក្រោយនេះ នៅខាងក្រោយ ផ្ទះរបស់គាត់ ក៏ប្រទះនឹងដំឡូងជ្វា យក្សមួយនេះ។ គាត់បាននិយាយថា "ខ្ញុំមិនដែលស្រោចទឹក និងដាក់ជីវាទេ មិនគួរណាវាមាន មើមធំយ៉ាងនេះសោះ!"។

លោក Chen បានសន្និដ្ឋានថា អាចបណ្តាលមកពី កសិដ្ឋានចិញ្ចឹមទា នៅក្បែរវា ដែលបានផ្តល់ សារជាតិចិញ្ចឹម ឲ្យវារីកលូតលាស់ល្អ ហើយទន្ទឹមនឹងនេះដែរ មកពីដីរឹងពេក ធ្វើអោយវាពិបាកចាក់មើម  ទើបវាមានរាងសំប៉ែតដូចនេះ។ បើយោងតាម នាយកដ្ឋានបន្លែ Deyang ខេត្តស៊ីឈួន បានឲ្យដឹងថា វាជាការកម្រណាស់ ដែលឃើញមានដំឡូងជ្វា ណាមួយមានទំងន់ ធ្ងន់ជាងប្រាំគីឡូក្រាម លូតលាស់នៅក្នុង តំបន់នេះ៕


ប្រភព shanghaiist

ដោយ Luhan

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម