បុរសម្នាក់ ផឹកកាហ្វេ ហើយអត់ស្រួល ខ្លួនទៅរកកន្លែង ម៉ាស្សាដេកចាំ អ្នកម៉ាស្សា រហូតស្លាប់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីផឹកកាហ្វេ ហើយអត់ស្រួលខ្លួនបានទៅ រកកន្លែងម៉ាស្សា ហើយដេកចាំអ្នកម៉ាស្សារហូតស្លាប់ ។ ហេតុ ការណ៍នេះបង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី១១ មីនា ២០១៥ នៅក្នុងក្លឹបម៉ាស្សា Ben ស្ថិតនៅចំណុចផ្លូវលេខ៦៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
បុរសរងគ្រោះ ឈ្មោះហេង ឡេ អាយុ៤០ឆ្នាំ ជាបុគ្គលិកផ្នែកវាយតម្លៃ ទីផ្សារក្រុមហ៊ុនអចលនទ្រព្យ KSA ស្នាក់នៅផ្ទះជួលលេខ១២ ជាន់ ទី១ ផ្លូវលេខ២៩៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
តាមប្រភពថា មុនពេលកើតហេតុ បុរសខាងលើបានចេញពីផ្ទះ មកផឹកកាហ្វេក្បែរផ្ទះ បន្ទាប់ពីផឹករួចស្រាប់តែ អត់ស្រួលខ្លួនក៏ធ្វើដំណើរទៅ រកកន្លែងម៉ាស្សា តាំងពីម៉ោង៧ព្រឹក។ ពេលទៅដល់អ្នកម៉ាស្សា គេមិនទាន់មកក៏សម្រេចចិត្តអង្គុយ ចាំរហូតដល់ម៉ោង៨នៅ តែអត់មានអ្នកម៉ាស្សាទៀតក៏ សុំគេទៅសម្រាកក្នុង បន្ទប់ដើម្បីចាំនារីម៉ាស្សា។
លុះដល់វេលាម៉ោង ខាងលើដោយបាត់បុរសនេះ យូរពេកអត់ឃើញចេញពីក្នុងបន្ទប់ អ្នកនៅកន្លែងម៉ាស្សាបាន គោះទ្វារហៅអត់ឮឆ្លើយក៏ បើកទ្វារចូលទៅមើល ស្រាប់តែឃើញបុរសរងគ្រោះដេក ស្លាប់បាត់ទៅហើយក៏ផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ។
បន្ទាប់ពីពិនិត្យសព រួចសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារគាំងបេះដូង ហើយបានប្រគល់សព ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុក កំណើតឯខេត្តបន្ទាយមានជ័យ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!