ណាវ៉ារ៉ា បុកម៉ូតូ រួចជ្រុលទៅ បុកបង្គោលភ្លើងរដ្ឋ សំណាងល្អ មិនរួចពីគ្រោះថ្នាក់
ភ្នំពេញ៖ នៅម៉ោងប្រម៉ាណ ៣៖០០នាទី រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ នេះ រថយន្តណាវ៉ារ៉ា មួយគ្រឿង បានជ្រុលចង្កូតបុកម៉ូតូ រួចហួសទៅបុកបង្គោលភ្លើងសាធារណៈ បណ្តាលឲ្យបាក់ អស់មួយដើម ប៉ុន្តែសំណាងល្អមិនបាន បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់មនុស្ស ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាក ណាវ៉ារ៉ា ពាក់ស្លាកលេខភ្នំពេញ 2Z-6066 លើរថយន្តមាន បិទសញ្ញាក្រុមហ៊ុន ទូរស័ព្ទ Sintel ហេតុការនេះកើតឡើងនៅផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។
សាក្សីបានបន្តទៀតថា ដំបូងឡើងរថយន្តនេះ បានបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យដួល រួចក៏ជ្រុលទៅ បុកបង្គោលភ្លើងសាធារណៈ បាក់អស់មួយដើម។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនបង្កគ្រោះថ្នាក់នេះ ឈ្មោះ តេ លីហេង មានស្រុកកំណើតនៅ ភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម ហើយបច្ចុប្បន្ន រថយន្តបង្កត្រូវបានម្លាំងនគរបាល នៃការិយាល័យចរាចរជើងគោក យកទៅរក្សាទុកដើម្បី ចាត់ការតាម នីតិវិធីច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!