ឆេះផ្ទះ ស្ទុកហូល ផាមួងនៅ ម្តុំផ្សារតាប៉ាង ខូចខាត ជាង៣ ពាន់ដុល្លារ
រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋដែលគេអះអាងថា ជាទីតាំងស្ទុកហូលផាមួង យ៉ាងសន្ធោសន្ធៅ ទាំងព្រឹកព្រលឹម នៅផ្ទះលេខ៦៣ ជាន់ទី២ ផ្លូវលេខ៥១ ម្តុំ(ផ្សារតាប៉ាង) ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីម៉ោង៧ និង២៥នាទី ព្រឹកថ្ងៃទី១១ មីនា ២០១៥ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់ កន្លែងកើតហេតុ ដើម្បីជួយបាញ់ទឹកពន្លត់ ។
សមត្ថកិច្ចមូលដ្ឋាន បាននិយាយថា យោងតាមសាក្សីដែលឃើញ ហេតុការណ៏បានឲ្យដឹងថា មុនពេលកើត គេឃើញមានផ្សែងចេញពីផ្ទះលេខ ៦៣ ជាន់ទី២ ផ្លូវលេខម្តុំផ្សារតាប៉ាង ទើបនាំគ្នា ស្រែកឆោឡោឡើង និងរាយការឲ្យនគរបាលមូលដ្ឋាន ជួយហៅឡាន ពន្លត់អគ្គិភ័យមកអន្តរា គមន៍ បាញ់ពន្លត់ ១៥នាទីក្រោយមកទើប ឃើញរថយន្តពន្លត់អគ្គិភ័យ មកដល់ចំណុចកើត ហេតុខាងលើ ជាបន្តបន្ទាប់រហូត ដល់៧គ្រឿង ។ ក្រោយមករថយន្តពន្លត់អគ្គិភ័យ បានបាញ់ទឹកពន្លត់ទាន់ពេលវេលា មិនឲ្យរាលដាលដល់ផ្ទះអ្នក ជិតខាងនោះទេ ហើយបានប្រើប្រាស់ទឹកអស់ចំនួន៤ឡានផងដែរ ។ យោងតាមការពិនិត្យ នៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញបានអះអាងថា បណ្តាលមកពីផ្ទុះសេ្សខ្សែភ្លើង ហើយឆេះ រាល ដាលដល់ហូលផាមួង ដែលម្ចាស់ផ្ទះយកមកស្ទុកទុក បើគិតជាទឹកប្រមាណ ជា៣០០០ដុល្លារ ។
គេសង្កេតឃើញថា នៅក្នុងហេតុការណ៏ ឆេះផ្ទះខាងលើនេះ មានវត្តមានលោកគួច ចំរើន អភិបាលខណ្ឌដូនពេញ បានបញ្ជាកម្លាំងមានសមត្ថកិច្ច ជួយធ្វើចរាចរណ៍ នៅចំណុចដែលកើត ហេតុរហូតមកដល់ម៉ោង ៨ព្រឹកថ្ងៃដដែលនេះ ការឆាបឆេះត្រូវបានរលត់ទៅវិញ បន្ទាប់ពីការជួយអន្តរាគមន៍ យ៉ាងយកចិត្តទុកដាក់ និងស្វិតស្វាញពីកម្លាំងពន្លត់អគ្គិភ័យ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!