រថយន្តកាមរី វ៉ារថយន្តហ៊ីណូ ជ្រុលទៅបុករឺម៉ក រងរបួសធ្ងន់ ស្រាល៥នាក់
កណ្តាល ៖ មនុស្ស៥នាក់ រងរបួសធ្ងន់ស្រាល ដោយសារតែ រថយន្តតូច មួយគ្រឿង បានវ៉ារថយន្តហ៊ីណូ ជ្រុលទៅបុករឺម៉ក មួយគ្រឿង ទៀត កាលពីវេលាម៉ោង ៥និង៤៩នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១៤និង១៥ ផ្លូវជាតិលេខ៦១ ចំណុចភូមិ ព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
នគរបាលបានបន្តទៀតថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាកcamryពណ៌ស ស្លាកលេខភ្នំពេញ 2C-៨១៧០ បើកបរដោយ បុរសម្នាក់ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ បើក របរក្នុងទិសដៅពីលិចទៅកើត មានអ្នករួមដំណើរ ០៣នាក់ទី១-ឈ្មោះសេង ស៊ីម ភេទស្រី អាយុ៤៤ឆ្នាំ ទីលំនៅភូមិផ្អេរ ឃុំផ្អេរស្រុក កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង(របួសស្រាល)។ ទី២-ឈ្មោះហេង សៀបភេទស្រី អាយុ៧៤ឆ្នាំ ទីលំ នៅភូមិកោះថ្មី ឃុំកោះសូទិនស្រុកកោះសូទិន ខេត្តកំពង់ចាម (របួសស្រាល)។
ទី៣-ឈ្មោះ គុណ ស៊ីដាវីន ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយនិងឈ្មោះ សេង ស៊ីម (រងបួស ធ្ងន់) ។ លុះពេលមក ដល់កន្លែងកើត ហេតុបានបើកឡើងវ៉ារថយន្ត០១រឿង ម៉ាកហ៊ីណូ ពណ៌ស លាយ ខៀវ ស្លាកលេខ ភ្នំពេញ 3A0997 កំពង់បើកបរ ស្របទិសបើកដោយបុរសម្នាក់ មិនត្រូវបាន គេស្គាល់ ឈ្មោះនោះទេ បានជ្រុលទៅបុកនឹង ម៉ូតូសណ្តោងរឺម៉ក ០១គ្រឿងម៉ាក សាន់យ៉ាន់ ដែលកំពុងតែ បើកច្រាស ទិសគ្នា បើកដោយឈ្មោះ ម៉ៅ វឿន ភេទប្រុសអាយុ៣៣ឆ្នាំ ទីលំនៅភូមិ គោហេរ ឃុំរការកោងស្រុកមុខ កំពូលខេត្តកណ្តាល (របួសធ្ងន់) និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ពឿនភឿន ភេទ ប្រុសអាយុ៣៨ ឆ្នាំ(ទីលំនៅភូមិឃុំ ជាមួយគ្នា) រងរបួសស្រាល ។
នគរបាលបានបញ្ជាក់ថា ក្រោយពេលកើតហេតុនគរបាល បានចុះទៅដល់ ដើម្បីជួយធ្វើអន្តរាគមន៍ ប៉ុន្តែអ្នកបើកបរ រថយន្តបង្កទាំងពីរ បានរត់គេចខ្លួនអស់ ចំណែកជនរងគ្រោះ ទាំងអស់ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាក ព្យាបាល។ រីឯវត្ថុតាងត្រូវយកទៅ រក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំដោះ ស្រាយគ្នាជាក្រោយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!