កម្លាំងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច ចុះបង្ក្រាប ហាងលក់ ផលិតផល គ្រឿងក្រអូប ក្លែងក្លាយ និងរំលោភកម្ម សិទ្ធបញ្ញា

 
 

ភ្នំពេញ ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងបទល្មើស កម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាន ប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ នៅ រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ នេះ បានចុះទៅបង្ក្រាបហាង លួចនាំចូលស្ដុក ចែកចាយ នូវផលិត ផលគ្រឿងសំអាងដែល រំលោភលើ ក្រុមហ៊ុននាំចូល ។

នៅក្នុងប្រតិបត្ដិការចុះ បង្ក្រាប និងឆែកឆេរ អស់រយៈពេលច្រើនម៉ោង នៅហាងឈ្មោះ «ធានី» ស្ថិតនៅទីតាំង ផ្ទះលេខ៥៤ ផ្លូវ ប៉ាស្ទ័រ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញរួចមក កម្លាំង សមត្ថកិច្ច បាន ដកហូតនូវ ផលិតផលគ្រឿងក្រអូប ព្រម ទាំងសាប៊ូ ជាច្រើនមុខ និងជាច្រើនកេស ។

លោក ទូច យុទ្ធា នាយការិយាល័យ ប្រឆាំងបទល្មើស កម្មសិទ្ធិបញ្ញា នៃក្រសួងមហាផ្ទៃ ដែលដឹកនាំកម្លាំង ចុះទៅឆែកឆេរ នៅហាង ខាងលើនេះ បាននិយាយថា ប្រតិបត្ដិការនេះ បានធ្វើឡើង ក្រោយពី ក្រុមហ៊ុនដើមមានឈ្មោះ Doung Dragon International Co.,Ltd ដែល បានចុះបញ្ជីត្រឹមត្រូវ នៅក្រសួង ពាណិជ្ជកម្ម នាំចូលផ្ដាច់មុខនូវ ផលិតផលគ្រឿងក្រអូប ម៉ាក Karmart មកចែកចាយ និងលក់ផ្ដាច់មុខ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បាន ដាក់ពាក្យ បណ្ដឹងថា ហាងឈ្មោះ «ធានី» យកផលិតនេះទៅលក់ និងចែកចាយ បន្ដ ដោយគ្មាន សុំសិទ្ធិ អនុញ្ញាត នោះ កម្លាំងរបស់លោក ដោយមានការណែនាំពី លោកឧត្ដមសេនីយ៍ ឯក ជា សុមេធី អគ្គស្នងការរង នគរបាលជាតិរួចមក ក៏ចុះទៅឆែកឆេរ ហើយពិតជា រកឃើញផលិតផល ទាំងនោះ ប្រាកដមែន ។

មន្ដ្រីនគរបាល មួយរូបនេះ ដែលចូលរួម នៅក្នុងប្រតិបត្ដិការ ចាប់ផលិតផល រំលោភ លើកម្មសិទ្ធិបញ្ញានេះ បានឱ្យដឹងថា ប្ដីរបស់ម្ចាស់ ហាង ជាមន្ដ្រីមួយរូប នៅក្រសួងពាណិជ្ជកម្ម ហេតុដូច្នេះ ហើយទើបរូបគេ បានធ្វើសកម្មភាពនេះ ។

សម្រាប់ ប្រតិបត្ដិការ អស់រយៈពេលប៉ុន្មាន ម៉ោងមកនេះ កម្លាំងនគរបាល មិនបានឃាត់ ខ្លួនម្ចាស់ ហាងនោះឡើយ ពោលគ្រាន់តែដក ហូតនូវផលិតផល គ្រឿងក្រអូប ដែលរក ឃើញនៅ ក្នុងហាងប៉ុណ្ណោះ ដែលធ្វើតំណាង ក្រុមហ៊ុនដើម ហាក់បីមិនសុខចិត្តនោះទេ ពីព្រោះ កាលពីពេលចុះបង្ក្រាប នាពេលកន្លងទៅ គឺឃាត់ខ្លួនម្ចាស់ហាង យកទៅសួរនាំ។

មន្រ្តី នគរបាល ក៏បានអំពាវនាវដល់ អ្នករកស៊ីទាំងឡាយ ត្រូវបញ្ឈប់ជាបន្ទាន់ នូវការលួច នាំចូល លក់ និងចែកចាយ ផលិតផល ដែល មិនមែនជាកម្មសិទ្ធិរបស់ខ្លួន ពីព្រោះធ្វើឲ្យប៉ះពាល់ ដល់មុខមាត់ ដល់ក្រុមហ៊ុនដើម ហើយ ជនទាំងនេះគួរតែផ្តន្ទាទោស តាមផ្លូវច្បាប់ឲ្យ ធ្ងន់ធ្ងរ មិនគួរត្រូវបាន លើកលែងនោះឡើយ៕









ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម