ISIS ចេញវីដេអូថ្មី អោយក្មេងប្រុស អាយុ១០ឆ្នាំ បាញ់សម្លាប់ ជនសង្ស័យជា ចារកម្មអ៊ីស្រាអែល (មានវីដេអូ)

 
 

បរទេស៖ ពួកសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS បានចេញផ្សាយ វីដេអូថ្មីមួយ ដ៏គួរឲ្យរន្ធត់ បង្ហាញពីក្មេងប្រុស អាយុប្រហែលជា ១០ឆ្នាំម្នាក់ បានបាញ់សំលាប់ ទៅលើបុរស អាយុ១៩ឆ្នាំ ដែលពួកគេ សង្ស័យថា ជាជនចារកម្ម។ ក្នុងសំលៀកបំពាក់ ពណ៌ទឹកក្រូច ចំណាប់ខ្មាំងនេះ ត្រូវបានគេបញ្ជារអោយ លុតជង្គង់ នៅពីមុខ ពួកសកម្មប្រយុទ្ធ ពីរនាក់ទៀត មានស្លៀកពាក់ ឯកសណ្ឋាន ដែលម្នាក់ ក្នុងចំណោមនោះ មានអាយុ មិនលើសពី ១០ឆ្នាំ។

ជនរងគ្រោះ មានឈ្មោះថា Ismail Musallam អាយុ១៩ឆ្នាំ ជាជនជាតិ អ៊ីស្រាអែលកាត់អារ៉ាប់។ លោក Musallam ត្រូវបានចាប់ខ្លួន ដោយពួកសកម្មប្រយុទ្ធ នៅក្នុងប្រទេស ស៊ីរ៊ីកាលពីឆ្នាំមុន ដែលក្រុមគ្រួសារ របស់គាត់ បាននិយាយថា គាត់បានធ្វើដំណើរ ទៅកាន់តំបន់នោះ ដើម្បី ចូលរួមជាមួយ ក្រុមភេរវកម្ម ប៉ុន្តែជាចុងក្រោយ ក៏ត្រូវបានក្រុម ISIS ប្រកាសថា គាត់ជាចារកម្ម របស់អ៊ីស្រាអែលទៅវិញ។ 



លោក Ismail Musallam

លោក Musallam ត្រូវក្មេងប្រុស ដែលមានអាយុ មិនលើសពី១០ឆ្នាំ បាញ់ចំថ្ងាស បណ្តាលអោយ ដួលស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ចំណែកក្មេងប្រុសនោះ ក៏បានទះដៃស្រែក ហ៊ោរសប្បាយ បន្ទាប់ពីបាញ់ សំលាប់គាត់ រួចហើយនោះ។

រដ្ឋអ៊ីស្លាម បានអះអាងថាលោក Musallam គឺជាអ្នកប្រយុទ្ធ បរទេសដែល បានចូលរួម ជាមួួយថ្នាក់ដឹកនាំ របស់ពួកគេ កាលពីឆ្នាំមុន ប៉ុន្តែក្រោយមក គាត់បានសារភាព ទៅភ្នាក់ងារ Mossad ថារូបគាត់ គឺជាទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់របស់ អ៊ីស្រាអែលមួយរូប។
ការចោទប្រកាន់នេះ ត្រូវបានបដិសេធ ដោយមន្ត្រីសន្តិសុខអ៊ីស្រាអែល និងដោយឪពុកម្ដាយរបស់លោក Musallam ដែលបានអះអាងថា លោក Musallam បានធ្វើដំណើរ ទៅកាន់តំបន់នោះ ដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកជីហាដ តែប៉ុណ្ណោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖


ប្រភព ដេលីម៉េល

ដោយ Luhan

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម