៣នាក់ម្តាយ និងកូនតូចៗ ផឹកថ្នាំ ពុលបញ្ចប់ជីវិត ព្រោះខឹងប្តី ផឹកតែស្រា និងបង្កជម្លោះ
រតនគិរី៖ ស្រ្តីជាម្តាយអាយុ២៦ឆ្នាំ រួមនិងកូនតូច២នាក់ ដែលអាយុទើប៣ឆ្នាំ និង១ខែនោះ បានសម្រេចបញ្ចប់ ជីវិតរបស់ខ្លួនពីក្នុងលោកា ជាមួយថ្នាំពុល ដោយសារខឹងនឹងប្តីចេះតែដើរផឹកស្រា និង តែងតែរករឿងបង្កជម្លោះ ពេលត្រឡប់ចូលផ្ទះវិញ។ ស្វាមីប្រមឹក ពេលត្រឡប់ដល់ផ្ទះឃើញភរិយា និងកូនៗស្លាប់រដូករណែលលើខ្ទមកម្សត់ ក៏ទាញថ្នាំបំពុលផឹកសម្លាប់ខ្លួនតាម តែត្រូវបានជួយសង្រ្គោះ ទាន់ពេលវេលា។
ហេតុការណ៍ផឹកថ្នាំបំពុលបញ្ចប់ជីវិតទាំងម្តាយ និង កូនតូចៗនេះ ដ៏គួរឲ្យសង្វេគនេះ បានកើតឡើង នារសៀលថ្ងៃ ទី១១ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិសោមត្រកថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មន្រ្តីកងរាជអាវុធហត្ថខេត្តរតនគិរី បានឲ្យដឹងថា ស្រ្តីដាច់ចិត្តធ្វើអត្តឃាតខ្លួនឯង និងសម្លាប់កូនៗ មិនទាន់ដឹងក្តី នេះ មានឈ្មោះ រម៉ាស ធៀល អាយុ ២៦ ឆ្នាំ ជនជាតិច្រាយ, កូនប្រុសឈ្មោះ រម៉ាស ធេត ភេទ ប្រុស អាយុ ៣ ឆ្នាំ ជាកូនច្បង និង កូនស្រីអាយុ ១ខែ ឈ្មោះ រម៉ាស លាង។
មន្រ្តីដដែល បានឲ្យដឹងទៀតថា ក្រោយការពិនិត្យ និងធ្វើកោសល្យវិច័យ និង សន្និដ្ឋានរបស់មន្រ្តីជំនាញ បានរក ឃើញថា ការធ្វើ អត្តឃាតនេះ គឺស្រ្តីជាម្តាយ បានយកខ្សែអង្រឹងរឹតកកូនប្រុសអាយុ ៣ឆ្នាំឲ្យស្លាប់ បន្ទាប់មកយក ថ្នាំបញ្ច្រកកូនស្រីអាយុ ១ខែឲ្យស្លាប់ ទើបយកថ្នាំបំពុលមកផឹកខ្លួនឯង បញ្ចប់ជីវិតតាមក្រោយ។
បើតាមមន្រ្តីកងរាជអាវុធហត្ថដដែលនេះ បានឲ្យផងដែរ បុរសជាស្វាមី ក្រោយពេលត្រឡប់ ពីផឹកស្រវឹងមកឃើញ ភរិយា និងកូនតូចៗដេក ស្លាប់រណូក រណែល ដោយមានថ្នាំពុល និងខ្សែអង្រឹងក្បែរខ្លួនផងនោះ ក៏កើតក្តីនឹកស្រ ណោះភរិយា និងកូនៗ ហើយក៏ទាញថ្នាំ ពុលមកផឹ ក ដើម្បីបញ្ចប់ជីវិតផងដែរ។ ការលេបថ្នាំប៉ងបញ្ចប់ជីវិតរបស់ ស្វាមីប្រមឹករូបនេះ មិនបានសម្រេចដូចបំណងនោះទេ ពោលត្រូវបាន ប្រជាពលរដ្ឋ បញ្ជូនឲ្យក្រុមគ្រូពេទ្យជួយ សង្រ្គោះទាន់ពេល។
ក្រោយការធ្វើកោសល្យវិច័យ សពស្រ្តីជាម្តាយ និងកូនៗ ដែលមិនទាន់ដឹងក្តីផងនោះ ត្រូវបានសមត្ថកិច្ចប្រគល់ ជូនសាច់ញាតិធ្វើបុណ្យ តាមប្រពៃណី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!