UPDATE: កីឡាករ មេដាយមាស របស់បារាំង ស្លាប់ក្នុងឧបទ្ទវហេតុ ឧទ្ធម្ភាគចក្រ ២គ្រឿង ប៉ះទង្គិចគ្នា (មានវីដេអូស្តែងៗ)

 
 

អាហ្សង់ទីន៖ កាលពីម្សិលមិញ ខ្មែរឡូត បានធ្វើការផ្សាយអត្ថបទ ព័ត៌មានមួយ អំពីហេតុការណ៍ ឧទ្ធម្ភាគចក្រ ២គ្រឿង ប៉ះទង្គិចគ្នា ក្នុងអំឡុងពេលថតកម្មវិធី ទូរទស្សន៍មួយ ក្នុងប្រទេសអាហ្សង់ទីន បណ្តាលឲ្យមនុស្ស ១០នាក់ បានស្លាប់បាត់បង់ជីវិត។

ព័ត៌មានចុងក្រោយ ឲ្យដឹងថា ក្នុងចំណោម ជនគ្រោះទាំងអស់ មានសញ្ជាតិបារាំង ចំនួន ៨នាក់។ ក្នុងនោះមាន ជនរងគ្រោះ ៣នាក់ ជាកីឡាករឆ្នើម របស់ប្រទេសបារាំង  ដែលរួមមាន  កីឡាករហែលទឹក ម្ចាស់មេដាសមាសអូឡាំពិច ២០១២ នៅទីក្រុងឡុងដ៍ ឈ្មោះ Muffat វ័យ ២៥ឆ្នាំ និង កីឡាករ Vastine វ័យ២៨ ជាកីឡាករ ប្រដាល់ឈ្នះមេដាយប្រាក់ នៅទីក្រុងប៉េកាំង ឆ្នាំ ២០០៨  និងម្នាក់ទៀត ឈ្មោះ Arthaud ជាកីឡាករជិះទូកក្តោងល្អបំផុតមួយរូប របស់ពិភពលោក។

កីឡាករ  Muffat វ័យ២៥ឆ្នាំ ជាកីឡាករ ហែលទឹក មេដាយអូឡាំពិក


កីឡាករ Vastine  កីឡាករ  Muffat និង កីឡាករ Arthaud (មានគូររង្វង់ពណ៌ក្រហម)

តាមប្រភពដដែលបានឲ្យដឹងថា ក្រោយពីកើតមានគ្រោះថ្នាក់ដ៏រន្ធត់នេះមក ប្រជាជនបារាំង ជាពិសេស កីឡាករបារាំងទាំងអស់ កំពុងធ្វើការកាន់ទុក្ខ ចំពោះការបាត់បង់ កីឡាករឆ្នើម ៣រូប ប្រចាំប្រទេសរបស់ខ្លួន។ លើសពីនេះ ប្រធានាធិបតីបារាំង Francois Hollande ក៏បានចេញសេចក្តី ថ្លែងការមួយ បង្ហាញពីការសោកស្តាយ និងចូលរួមរំលែកទុក ចំពោះកីឡាករឆ្នើមជនជាតិបារាំង និងអ្នកដែលបានស្លាប់ទាំងនោះ។

បើតាមសារព័ត៌មាន BBC បានឲ្យដឹងថា ក្រុមការងារស៊ើបអង្កេតបារាំង ត្រូវបានបញ្ចូនទៅកាន់ ប្រទេសអាហ្សង់ទីន ដើម្បីធ្វើការស៊ើបអង្កេតហើយ ទៅលើករណីឧបទ្ទវហេតុ ឧទ្ធម្ភាគចក្រ ២គ្រឿង ប៉ះទង្គិចគ្នានេះ។ ខណៈមានវីដេអូមួយចំនួន បានផ្សាយលើបណ្តាញសារព័ត៌មាន ជាច្រើនបង្ហាញអំពី សកម្មភាពមុនពេល និងក្រោយពេល ដែលឧទ្ធម្ភាគចក្រ ២គ្រឿង ប៉ះទង្គិចគ្នា៕ សូមទស្សនាវីដេអូខាងក្រោម៖





រូបភាព មុនពេល និង ក្រោយពេល ដែល ឧទ្ធម្ភាគចក្រ ២គ្រឿង ប៉ះទង្គិចគ្នា

វីដេអូ បង្ហាញពី សកម្មភាពដែល  ឧទ្ធម្ភាគចក្រ ២គ្រឿង ប៉ះទង្គិចគ្នា



ប្រភព Mirror | BBC

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម