ទំនងជាប្រចណ្ឌ និងស្នេហ៍ចាស់ ឃើញចូលផ្ទះគេផ្សេង ដាល់១ដៃ សន្លប់ឈឹង
ណ្តាល៖ អតីតប្តីប្រពន្ធមួយគូ ត្រូវបុរសជាប្តី បញ្ចេញកំហឹង វាយចំភ្នែក ១ដៃ បណ្តាលឲ្យដួលសន្លប់ នៅនឹងកន្លែង បន្ទាប់ពីស្ត្រី ជាអតីតប្រពន្ធ ទៅផ្ទះអ្នកផ្សេងនោះ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅក្នុង ភូមិពោធិ៍រលំ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះជា ប្រពន្ធឈ្មោះ ឈួន ស្រីណុច ឣាយុ២៥ឆ្នាំ មានមុខរបរ ជាងអ៊ុតសក់ រស់នៅ ភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ។ ចំណែកជនសង្ស័យ អតីតជាប្តីនោះឈ្មោះ ធូ សុខគឿន ឣាយុ ២៥ឆ្នាំ នៅភូមិឃុំ កើតហេតុខាងលើ ។
នគរបាលបាន បន្តទៀតថា ជនរងគ្រោះបាន ទៅយកកូនរបស់ខ្លួន ដែលរត់លេង នៅផ្ទះជនសង្ស័យ នៅជិតគ្នានោះ ពេលយកកូន ចេញមកវិញ ជនរងគ្រោះ ក៏ឈានចូលទៅផ្ទះ អ្នកជិតខាងឈ្មោះ រ៉ាត់ ស្រាប់តែពេលនោះ ជនសង្ស័យ អតីតជាប្តី បានឃើញ រួចក៏ស្ទុះទៅ វាយជនរងគ្រោះ អតីតជាប្រពន្ធ ដោយដាល់ជនរងគ្រោះ ចំភ្នែកខាងឆ្វេង ១ដៃ បណ្តាលឲ្យជនរងគ្រោះ ដួលសន្លប់នៅ នឹងកន្លែង ។ ហើយបុរស អតីតជាប្តីបាន និយាយឌឺថា ចង់ទៅប្តឹងក៏ ទៅប្តឹងទៅ។
អ្នកជិតខាងនិយាយថា អតីតប្តីរូបនេះ ទំនងជាមានចិត្តប្រចណ្ឌ និងប្រពន្ធហើយ មើលទៅ ដោយគ្រាន់តែឃើញនាង ចូលលេងផ្ទះអ្នកដទៃ ស្រាប់តែផ្ទុះកំហឹង ទៅវាយបណ្តាល ឲ្យដួលសន្លប់ បែបនេះ ហើយប្រហែលជា ខ្លាចក្លិនស្នេហ៍ចាស់ បានទៅដៃគេផ្សេង ទើបក្រេវក្រោធ រហូតទប់កំហឹងមិនបាន ។
ប្រភពបានបន្តថា លុះដល់ម៉ោង ២១និង១០នាទី ជនរងគ្រោះដឹងខ្លួន និងបានមកដាក់ ពាក្យប្តឹងនៅប៉ុស្តិ៍ ភ្លាមៗនោះដែរ នគរបាលបាន ចុះទៅដល់ រួចឃាត់ខ្លួនជនសង្ស័យ មកកាន់ប៉ុស្តិ៍នគរបាល ដើម្បីធ្វើការសាកសួរ រួចបញ្ជូនមក កាន់អធិការដ្ឋាន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាន ស្រុកមុខកំពូល ដើម្បីកសាង សំណុំរឿង ចាត់ការទៅតាម នីតិវិធីច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!