ក្រុមចោរ ប្រដាប់អាវុធ បាញ់៣គ្រាប់ ប្លន់យកម៉ូតូ ដោយសុវត្ថិភាព ក្នុងសង្កាត់ ទួលសង្កែ
រាជធានីភ្នំពេញ៖ ចោរប្រដាប់អាវុធ១ ក្រុមបានបាញ់ចំនួន៣គ្រាប់ រួចប្លន់យកម៉ូតូស៊េរីទំនើប ពីប្តីប្រពន្ឋ ២នាក់បាន ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចនោះទេ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៣ និង៣០នាទី យប់ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលំ លេខ៩៣ នៅត្រង់ចំណុចមុខបឋមសិក្សាពញ្ញាក្រែង ស្ថិតក្នុងសង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ ។បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ជួយដេញស្ទាក់ចាប់ តែត្រូវក្រុមចោរបាញ់រះ ចំនួន៣គ្រាប់តែម្តង ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ គាត់បានជិះម៉ូតូស្គុពី១គ្រឿង គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវលំលេខ ៩៣ ទិសដៅពីជើងទៅត្បូង ទំនងទើបនិងចេញមកពី ធ្វើការត្រឡប់ទៅផ្ទះ លុះមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យក្រុមមានគ្នា៤ នាក់ជិះម៉ូតូ២គ្រឿង ជិះមកពីក្រោយ ហើយអែបម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលរួចក៏ដណ្ដើម យកម៉ូតូពីជនរងគ្រោះ ។ ភ្លាមនោះជនរងគ្រោះក៏ស្រែឆោឡោ ថាចោរៗ បង្ករឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលនៅ ជិតកន្លែងកើតហេតុ នាំគ្នាចេញមក ឃើញជនរងគ្រោះកំពុងរត់ដេញតាមម៉ូតូដែល ក្រុមចោរកំពុងជិះចេញពី កន្លែកើតហេតុ ឃើញដូចនោះប្រជាពលរដ្ឋ ក៏នាំគ្នាចេញទៅជួយដេញ តែត្រូវជនសង្ស័យដកកាំភ្លើងខ្លី១ដើម បាញ់សំដៅទៅរកប្រជាពលរដ្ឋ និងជនរងគ្រោះដែលកំពុងរត់ ដេញតាមពីក្រោយ ចំនួន៣គ្រាប់ ធ្វើឲ្យប្រជាពលរដ្ឋនិងជនរងគ្រោះ នាំគ្នាគេចពួនទាន់ពេល ទើបមិនរងរបួស ហើយក៏បណ្ដោយឲ្យជន សង្ស័យជិះរត់ចេញពីកន្លែង កើតហេតុបានដោយសុវត្ថិភាព ។ ប៉ុន្ដែជនរងគ្រោះទាំង២នាក់ស្តាយម៉ូតូ ដែលទើបនិងទិញមិនទាន់បាន ទាំងធ្វើស្លាកលេខផង ក៏នាំគ្នារត់ដេញតាមចេញ ពីកន្លែងកើតហេតុ បាត់ស្រមោល ។
ក្រោយពេលកើតប្រជាពលរដ្ឋ បានផ្ដល់ដំណឹងឲ្យសមត្ថកិច្ចចុះ មកដល់កន្លែងកើតហេតុ តែសមត្ថកិច្ច បានត្រឹមចុះមក ដល់ចំណុចកើតហេតុឈរមើលមិនដឹងថា ជនរងគ្រោះទៅកន្លែងណាទេនោះទេ ។ជាមួយគ្នានោះប្រជាពលរដ្ឋ មានការភ័យខ្លាចពីភាព អសន្តិសុខជាខ្លាំង ខណៈពេលដែលក្រុមចោរ ចេញធ្វើសកម្មភាពប្លន់សឹងរាល់ថ្ងៃ ហើយសមត្ថកិច្ចបែរជាមិនដឹង ទាល់តែប្រជាពលរដ្ឋ ឬក៏ជនរងគ្រោះទៅប្តឹងទើបចុះមកបាន ត្រឹមចាប់ខ្យល់ប៉ុណ្ណោះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!