បែកជម្លោះ ផ្អើលសមត្ថកិច្ច ខណៈភ្ញៀវ ចោទម៉ូតូ កង់បីដឹក បង្វៀងពី ម្តុំនាគវ័ន្តទៅ ចំការដូង៣ម៉ោង
រាជធានីភ្នំពេញ ៖ ស្ត្រី២នាក់រួមទាំងបុរសម្នាក់ មកចូលរួមពិធីមង្គលការ បងប្អូននៅ ខណៈដែលរថយន្តតាក់ស៊ី បានដាក់នៅម្តុំនាគវ័ន្ត គាត់ក៏បានហៅម៉ូតូកង់បី ជិះបន្តទៅផ្ទះបងប្អូន ដោយឲ្យថ្លៃឈ្នួល ចំនួន ២ម៉ឺនរៀល តាំងពីម៉ោង៤ល្ងាច រហូតម៉ោង៨យប់ទើប ទៅដល់ផ្ទះពិធីក្នុងបូរីចំការដូង ។ ជាហេតុធ្វើឲ្យភ្ញៀវប្រុសស្រី ទាំង៣នាក់រអូរទាំយ៉ាងខ្លាំ ព្រោះអ្នកបើកម៉ូតូកង់បីជិះកាច់ កុងចូលច្រកតូចៗជាច្រើនកន្លែងហើយនៅតែមិនទាន់ ដល់គោលដៅដែលគាត់ចង់ទៅ ។ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល នោះគឺអ្នករត់ម៉ូតូកង់បីបានទូរស័ព្ទ ហៅក្រុមសមាគមន៍ម៉ូតូកង់បីជាច្រើននាក់ មកឡោមព័ទ្ឋផ្ទះពិធី ដោយចោទថាភ្ញៀវ ជិះម៉ូតូមិនចង់ឲ្យលុយ ហើយបានទាមទារថ្លៃ ជម្ងឺចិត្តចំនួន២០០ដុល្លាថែមទៀតឲង ។
ហេតុការណ៍បង្កឲ្យមានការ ភ្ញាក់ផ្អើលនេះបានកើតឡើង កាលវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែមិនា ឆ្នាំ ២០១៥ នៅចំណុចបរិវេណ ផ្ទះល្វែងបុរីចំការដូង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ភ្ញៀវទាំង៣នាក់ខាងលើ បានឲ្យដឹងថាគាត់មកពីខេត្តសៀមរាប មកការបងប្អូននៅភ្នំពេញ ខណៈមកដល់វិថី សហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ បឹងកក់១ ខណ្ឌទួលគោក ម្តុំនាគវ័ន្តរថយន្តតាក់ស៊ី ក៏បានដាក់ពួកគាត់ចុះ ហើយគាត់ក៏ហៅម៉ូតូកង់ បីបន្តដំណើរទៅផ្ទះបងប្អូននៅបូរីចំការ ដូង ដោយតម្លៃ២ម៉ឺនរៀល ចេញដំណើរចាប់ពីម៉ោង៤ល្ងាច រហូតដល់ម៉ោង៨យប់ទើបមកដល់ផ្ទះពិធីមង្គល់ការ ពួកគាត់ក៏រអ៊ូថាមេច ក៏យូរម្ល៉េះ ហើយបានឲ្យម៉ូតូកង់បីឈប់ ទូរស័ព្ទទៅបងប្អូន ព្រោះគាត់មិនស្គាល់ផ្លូវនោះទេ ដោយម៉ូតូកង់បីចេះ តែជិះតាមផ្លូវតូចៗជាច្រើនយូទៅៗទើបនៅវេលាម៉ោងខាងលើ ក៏ទៅដល់គោលដៅ ។ ដោយខឹងពេកគាត់ ក៏បានស្តីឲ្យម៉ូតូកង់បី ក៏បង្កើតជាជម្លោះជជែកគ្នាយ៉ាងតឹងសសៃ ក ស្រាប់តែមួយសន្ទុះក្រោយមក ក៏ឃើញក្រុមសមាគមន៍ម៉ូតូ កង់បីមកជាច្រើនគ្រឿង ហើយបាននិយាយថាភ្ញៀវ មិនចង់ឲ្យលុយទើបធ្វើបែបនេះ ហើយបានទាមទារថ្លៃ ជម្ងឺចិត្តចំនួន២០០ដុល្លា ក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច មូលដ្ឋានចុះធ្វើអន្តរាគមន៍។ តែដោយមិនចង់វែងឆ្ងាយ ព្រោះជាថ្ងៃសិរីមង្គល ទើបខាងភ្ញៀវបានឲ្យ៤០ដុល្លា ជាការបញ្ចប់រឿង។
ចំណែកអ្នកបើកម៉ូតូកង់ បីដឹកភ្ញៀវបានឲ្យដឹងថាគាត់គ្មាន បំណងអ្វីនោះទេ នៅពេលដែលផ្លូវស្ទះពេកគាត់ បានធ្វើដំណើរតាមផ្លូវម៉ៃដា ចេញទៅច្រកផ្លូវតូចៗជាច្រើន ក៏ទៅដល់ចំណុចបុរីជ័យជំនះផ្លូវលូ៥ ស្ទឹងមានជ័យ ហើយក៏បន្តដំណើរដល់ចំណុចក្បែរផ្សារឯករាជ្យ៣ ដោយមេឃងងឹត គាត់ក៏វង្វេងផ្លូវបន្តិចជិះតាមផ្លូវវែងស្រេង ទើបចំណាយពេលយូរ រហូត៣ម៉ោងបែបនេះតែម្តង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!