មិនធម្មតា! តារាចម្រៀងប្រុស Jay Chou ដឹកដៃប្រពន្ធ រៀបការជា លើកទី៣ នៅអូស្ត្រាលី
អូស្រ្តាលី៖ កាលពីថ្មីៗនេះ តារាចម្រៀងប្រុសតៃវ៉ាន់ ដ៏ល្បី Jay Chou និងនាង Hannha Quinlivan បានទៅរៀបការ ជាលើកទី៣ នៅប្រទេសអូស្រ្តាលី។
ចំពោះអាពាហ៍ពិពាហ៍របស់តារាចម្រៀងប្រុស រូបនេះ បានប្រព្រឹត្តទៅចំនួន៣ដង ដែលលើកទី១ បានប្រារព្ធ ក្នុងព្រះវិហារ នៅប្រទេស អង់គ្លេស លើកទី២ នៅទីក្រុងតៃប៉ិ និងលើកទី៣នេះ បានធ្វើឡើង នៅទីក្រុង Gold Coast ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី៩ ខែមីនា។ គួរបញ្ជាក់ផងដែរថា សាច់ញាតិ និងឪពុករបស់ Hannha បានរស់នៅប្រទេសអូស្រ្តាលី ដូច្នេះហើយ ទើបពួកគេសម្រេចចិត្តរៀបការ នៅទីនេះម្តងទៀត ព្រោះថា ជីដូនជីតារបស់ Hannha មិនអាចធ្វើដំណើរ ទៅចូលរួមអាពាហ៍ពិពាហ៍ របស់នាងបាននោះទេ កាលនៅទីក្រុងតៃប៉ិ និងអង់គ្លេស។
ជាពិសេសនោះ លោក Jay Chou ក៏បានបង្ហោះរូបថតជាច្រើនសន្លឹក ក្នុងថ្ងៃអាពាហ៍ពិពាហ៍ នៅប្រទេស អូស្រ្តាលី ចូលក្នុងទំព័រហ្វេសបុកផ្លូវការ របស់គាត់ផងដែរ៕
អាពាហ៍ពិពាហ៍របស់លោក Jay Chou នៅប្រទេសអូស្រ្តាលី
ប្រភព Lollipop
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!