ព្រឺក្បាលមិនស្ទើរ ចុះទៅលេង ទឹកជាមួយកូនៗ ថតរូបជាប់ ខ្មោចក្មេងស្រី ដែលបាន លង់ទឹកស្លាប់ នៅទីនោះ ១០០ឆ្នាំមុន

 
 

អូស្ត្រាលី៖ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងទៀតហើយ ទាក់ទងទៅនឹង រូបថតដ៏ គួរឲ្យព្រឺក្បាល មួយសន្លឹក ដែលបង្ហាញពី ការថតជាប់ រូបរាងខ្មោច ក្មេងស្រីម្នាក់ ដែលគេអះអាងថា នាងជាជន រងគ្រោះ បានស្លាប់ នៅទីនោះ អស់ពេលជា យូរមកហើយ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា អ្នកស្រី Davison ដែលរស់នៅ ក្នុងរដ្ឋ Queensland របស់ប្រទេស អូស្ត្រាលី បាននាំមិត្តភក្តិ របស់គាត់ ឈ្មោះថា Jessie Lu និងកូនៗរបស់នាង ៣នាក់ទៀត ចុះទៅលេងទឹក នៅឯទន្លេ Lockyer River ភាគអាគ្នេយ៍ នៃរដ្ឋ Queensland ហើយក៏បាន ធ្វើការថតរូប នៅទីនោះ តែរឿងដ៏ចម្លែក បំផុតនោះ គឺនៅពេលដែល ពួកគេថតរូប ស្រាប់តែលេចឡើង ថែមរូបរាង ក្មេងម្នាក់ទៀត ពោលគឺមាន មនុស្សស្រី ២នាក់ និងក្មេងៗ ៤នាក់ ទៅវិញ។


រូបភាព នៅក្នុងរង្វង់ក្រហម គឺជារូបរាង ដែលគេសន្និដ្ឋានថា ជាខ្មោចក្មេងស្រី ដែលលង់ទឹក ស្លាប់នៅទីនោះ ១០០ឆ្នាំមុន

នៅក្នុងរូបថតនោះ យើងនឹងឃើញ រូបរាងក្មេងស្រី ដ៏ចម្លែកម្នាក់ទៀត ដែលមានមុខមាត់ សស្លេក រួមជាមួយនឹង ភ្នែកខ្មៅក្រឹប ហើយនៅសងខាង ក្បាលរបស់គេ ហាក់ដូចជាមាន ស្នែង២ទៀតផង។ លើសពីនេះទៀត ហេតុការណ៍ដែល កាន់តែព្រឺ ឆ្អឹងខ្នងទៀតនោះ គឺថាខ្មោចក្មេងស្រី ដែលជាប់ក្នុង រូបថតនោះ ត្រូវគេសន្និដ្ឋានថា ជាក្មេងស្រីតូច ម្នាក់ឈ្មោះថា Doreen O Sullivan អាយុ១៣ឆ្នាំ ដែលនាងបាន លង់ទឹកស្លាប់ នៅកន្លែងដែល ថតរូបនោះ កាលពី១០០ឆ្នាំមុន។

អ្នកស្រី Davison បានបញ្ជាក់ប្រាប់ថា “ពេលដែល យើងកំពុងថតនោះ ខ្ញុំមិនបានប្រទះ ឃើញអ្វីចម្លែក ដូចក្នុងរូបថត របស់ខ្ញុំនេះឡើយ តែខ្ញុំប្រាកដថា រូបរាងដែល មានក្មេងស្រី ដុះស្នែង នៅក្បែរខ្ញុំ និងកូនតូច របស់ខ្ញុំនោះ គឺពិតជា មិនមែនមនុស្សឡើយ”។ Davison បានបន្តទៀតថា “នៅថ្ងៃដដែលនោះ កូនស្រីរបស់ខ្ញុំ និយាយថា មានអ្វីបាន ទាញជើងនាង នៅក្នុងទឹក ដល់ទៅ២ដង ចំណែកខ្ញុំ វិញមានអារម្មណ៍ ថាដូចជា មានអ្វីនៅ ពីក្រោយខ្នង របស់ខ្ញុំ ពេលដែលខ្ញុំ ងើបចេញពី ទឹកមកវិញ។ ខ្ញុំហ៊ានអះអាងថា នៅទីនោះពិតជា មានខ្មោចប្រាកដមែន លើសពីនេះទៀត អ្នកជំនាញផ្នែក រឿងរ៉ាវខ្មោចលង (Paranormal) ២នាក់ ក៏បានសន្និដ្ឋានថា នោះគឺជាខ្មោច ក្មេងស្រី ពិតប្រាកដ ផងដែរ”។


ការប្រើប្រាស់ បច្ចេកទេស ដើម្បីមើល រូបរាងដ៏ចម្លែក  ក្នុងរូបថតនោះ ឲ្យកាន់តែច្បាស់

ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានមនុស្ស មួយចំនួននៅ មិនទាន់ជឿជាក់ ថារូបរាងក្មេង ដ៏ចម្លែក ក្នុងរូបថតនោះ គឺជាខ្មោច នោះទេ ដោយពួកគេ លើកឡើងថា “វាគ្រាន់តែ ជាការថតហើយ ចាំងពន្លឺ ថ្ងៃខ្លាំងពេក ទើបធ្វើឲ្យ ក្មេងនោះមើល ទៅមានមុខ ឡើងសស្លេក ដូចនេះ”៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?


កន្លែងបញ្ចុះសព របស់ក្មេងស្រី Doreen O Sullivan

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម