សមត្ថកិច្ច ចាប់ស្រ្តីម្នាក់ទៀត ពាក់ព័ន្ធការជួញដូរ គ្រឿងញៀន ពេលកំពុងហូបការ

 
 

ភ្នំពេញ៖ កម្លាំងនគរបាលស្រុកចំការលើ ខេត្តកំពង់ចាម បានឃាត់ខ្លួនស្រ្តីម្នាក់ទៀត ជាមេជួញដូរ គ្រឿងញៀន  ដ៏សកម្មម្នាក់នៅកម្ពុជា បន្ទាប់ពីបក្ខ ពួករបស់ស្រ្តីរូបនេះ ចំនួន៣នាក់ ត្រូវបាន ចាប់ខ្លួនកាលទី៨ ខែមីនា កន្លងទៅ  នៅក្នុងបុរីមួយកន្លែង ក្នុងភូមិបឹងស្នោ សង្កាត់ និរោធ ខណ្ឌ ច្បារ អំពៅ។ ស្រ្តីជាជនសង្ស័យជួញដូរគ្រឿងញៀន  ត្រូវបាន ឃាត់ខ្លួន ខណៈកំពុង ហូបការនៅភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម នាម៉ោង៥ល្ងាចថ្ងៃទី១០  ខែមីនា នេះ។

យោងតាមមន្រ្តីនគរបាលស្រុកចំការលើ បានឲ្យដឹងថា ស្រ្តីជាប់សង្ស័យការជួញ ដូរថ្នាំញៀននេះ មាន ឈ្មោះ ម៉ ដា លីន អាយុ ៣០ឆ្នាំ។ ក្រោយការ ឃាត់ខ្លួន ស្រ្តីសង្ស័យត្រូវបានប្រគល់ឲ្យ មន្រ្តីមន្ទីរ នគរបាលមន្ទីរប្រឆាំងគ្រឿង ញៀន នៃក្រសួងមហាផ្ទៃចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ កម្លាំងនគរបាលការិយាល័យ នៃមន្ទីរ ប្រឆាំង គ្រឿងញៀន  ក្រសួងមហាផ្ទៃ ដឹកនាំដោយ ព្រះអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ លោក ហ៊ឹង ប៊ុនថន បានចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀន ដ៏ធំមួយស្ថិតនៅផ្ទះលេខ១២៣ ផ្លូវA15 ក្នុងបុរីមួយកន្លែង ក្នុងភូមិបឹងស្នោ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួនជនល្មើស ៣នាក់ និងថ្នាំញៀន ប្រភេទមេតំហ្វេតា មីនទម្ងន់ប្រមាណ១ គីឡូក្រាម៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម